កាលពីថ្ងៃទី 20 កញ្ញា គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រកាសថា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន 8 ដែលអាចបង្កើតការងារសរុបបានចំនួនប្រហែល 4,000 កន្លែង ដោយមានទុនសរុបប្រមាណ 64.3 លានដុល្លារអាម៉េរិក។
ខាងក្រោមនេះគឺជាបណ្ដាក្រុមហ៊ុន និងគម្រោងវិនិយោគដែលទទួលបានការអនុញ្ញាត ក៏ដូចជាវិញ្ញាបនបត្រចុះបញ្ជីពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៖
ក្រុមហ៊ុន HUALE STEEL (CAMBODIA) CO., LTD. ៖ គម្រោងបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន 40 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 523 កន្លែង។
ក្រុមហ៊ុន WANGMAO (CAMBODIA) HOMEWARE CO., LTD.៖ គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងបន្ទប់ទឹក និងគ្រឿងបង្គុំវាំងនន ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ 6.2 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 1,369 កន្លែង។
ក្រុមហ៊ុន JUSHI (CAMBODIA) CO., LTD.៖ គម្រោងបង្កើតរោងចក្រផលិតគ្រាប់ប្លាស្ទិក ខ្សែភ្លើង និងខ្សែកាប ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគចំនួន 5 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 549 កន្លែង។
ក្រុមហ៊ុន STARBLAZE (CAMBODIA) PLASTIC & METAL CO., LTD.៖ គម្រោងបង្កើតរោងចក្រផលិតផលិតផលប្លាស្ទិក សម្ភារៈលំអ និងគ្រឿងបង្គុំ អេឡិកត្រូនិកធ្វើពីប្លាស្ទិក ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៣,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៨៦កន្លែង។
ក្រុមហ៊ុន CAMBODIAN LUHENG PET FOOD CO., LTD.៖ គម្រោងបង្កើតរោងចក្រផលិតចំណី និងសម្ភារៈសម្រាប់សត្វចិញ្ចឹម ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន 3 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 119 កន្លែង។
ក្រុមហ៊ុន ULTIMATE MOTION CO., LTD. ៖ គម្រោងបង្កើតរោងចក្រផលិតសាឡុង និងគ្រឿងសង្ហារិម ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ 3 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 195 កន្លែង។
ក្រុមហ៊ុន WANAN GAS CONTROL (CAMBODIA) CO., LTD.៖ គម្រោងបង្កើតរោងចក្រផ្គុំ និងតម្លើងសម្ភារៈបរិក្ខារចង្ក្រានហ្គាស (Regulators, Valves, Hose…) ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ 2 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 369 កន្លែង។
ក្រុមហ៊ុន HE DUI OPTOELECTRONICS CO., LTD.៖ គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលំអ និងអំពូលភ្លើង LED ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគចំនួន 1.5 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 330 កន្លែង។