(សហរដ្ឋអាម៉េរិក) – អ្នកស្រាវជ្រាវមួយក្រុមនៅសាកលវិទ្យាល័យ California Santa Barbara អភិវឌ្ឍវិធីសាស្ត្រថ្មីដែលអាចបង្ហាញត្រាប់តាមរូបភាពនឹង ដែលនៅពីក្រោយជញ្ជាំង ដោយការប្រើប្រាស់ប្រព័ន្ធ WiFi។
ការធ្វើតេស្ត «ឆ្លុះមើល» វត្ថុកំពុងផ្លាស់ទីខាងក្រោយជញ្ជាំងដោយការប្រើប្រាស់រលកសញ្ញា WiFi ទទួលបានលទ្ធផលប្រកបដោយសក្ដានុពល ប៉ុន្តែវាជួបឧបសគ្គនៅពេលប្រើប្រាស់ចំពោះវត្ថុដែលនៅនឹងមួយកន្លែង។ ដើម្បីដោះស្រាយបញ្ហានេះ ក្រុមស្រាវជ្រាវប្រើប្រាស់តួអក្សរអង់គ្លេសធ្វើជាវត្ថុនឹង។ វិធីសាស្ត្រដែលមានឈ្មោះថា Wiffract របស់ពួកគេ ប្រើប្រាស់រលកសញ្ញារបស់ម៉ាស៊ីនផ្សាយ និងទទួល WiFi ដើម្បីធ្វើការពិសោធ។
Wiffract ត្រូវបានអភិវឌ្ឍដោយយោងទៅតាមទ្រឹស្ដី GTD (Geometrical Theory of Diffraction) របស់ Joseph Keller។ វិធីសាស្ត្ររបស់ក្រុមស្រាវជ្រាវខាងលើអនុញ្ញាតឱ្យបង្ហាញរូបភាព WiFi របស់តួអក្សរអង់គ្លេសដែលដាក់នៅខាងក្រោយជញ្ជាំង។
ក្នុងការធ្វើតេស្ត ពួកគេដាក់តួអក្សរ «BELIEVE» នៅខាងក្រោយជញ្ជាំងដើម្បីអានដោយ WiFi។ លទ្ធផលចុងក្រោយបានបង្ហាញអក្សរនេះយ៉ាងច្បាស់។ «…Wiffract ជួយឱ្យអានធ្លុះជញ្ជាំងដោយប្រើប្រាស់ WiFi ដំបូងគេបង្អស់» ក្រុមស្រាវជ្រាវសន្មតដូច្នេះ។
ក្រោយពីទទួលបានរូបថត ក្រុមអ្នកស្រាវជ្រាវអាចធ្វើបច្ចុប្បន្នភាពរូបថតនេះដោយប្រើប្រាស់ឧបករណ៍ចុងក្រោយ។ Wiffract អាចនឹងត្រូវបានអភិវឌ្ឍបន្ថែម និងប្រើប្រាស់ក្នុងការវិភាគក្រុមមនុស្ស កំណត់អត្តសញ្ញាណរបស់មនុស្ស សុខភាព និងបរិយាកាសវៃឆ្លាត៕