ក្រុមហ៊ុនចិន BYD បានបង្ហាញរថយន្តអគ្គិសនីម៉ូដែលថ្មី 2023 ដែលមានឈ្មោះថា Tang តម្លៃជាង 34,000 ដុល្លារអាម៉េរិក។
កាលពីថ្ងៃទី 31 សីហាកន្លងទៅ BYD បានបង្ហាញកំណែថ្មីឆ្នាំ 2023 នៃរថយន្តអគ្គិសនី Tang នៅទីផ្សារចិន។ កំណែថ្មីរបស់ BYD Tang មានម៉ូដែលដែលមានមុខងារ និងតម្លៃផ្សេងៗគ្នាសម្រាប់ជ្រើសរើស។ កំណែដែលអាចធ្វើដំណើរបាន 600 គីឡូម៉ែត្រ មានតម្លៃ 34,300 ដុល្លារ ខណៈដែលកំណែ 730 គីឡូម៉ែត្រ មានតម្លៃ 37,700 ដុល្លារ និងកំណែ 635 គីឡូម៉ែត្រ មានតម្លៃ 41,100 ដុល្លារអាម៉េរិក។
មួយក្នុងចំណោមចំណុចលេចធ្លោរបស់ BYD Tang 2023 គឺតម្លៃថយចុះរហូតដល់ 13.7% បើធៀបនឹងស៊េរីឆ្នាំ 2022 ធ្វើឱ្យរថយន្តទាំងនេះកាន់តែមានភាពទាក់ទាញ។
ក្រៅពីនេះ គ្រប់ម៉ូដែល BYD Tang 2023 សុទ្ធតែបំពាក់ឧបករណ៍បច្ចេកវិទ្យាដែលគាំទ្រដល់ការបញ្ចូលថាមពលរហ័ស អនុញ្ញាតឱ្យថ្មដែលសល់ 30% លោតឡើងដល់ 80% ដោយចំណាយពេលតែ 30 នាទី។ ម៉ូដែលថ្មីនេះមានកៅអី 6 និង 7។
កំណែ 635 គីឡូម៉ែត្រ មានសមត្ថភាពបង្កើនល្បឿនពី 0 ដល់ 100 គីឡូម៉ែត្រ/ម៉ោង ដោយចំណាយពេលត្រឹមតែ 4.4 វិនាទី៕