(សហរដ្ឋអាម៉េរិក) – ការបំពាក់ស្លាបកង្ហារនៅសងខាង និងខាងក្រោយ ជួយឱ្យយានជំនិះនេះអាចហោះឡើងត្រង់ទៅលើ និងឆ្ពោះទៅមុខដោយកម្លាំងរុញច្រាន។
ក្រុមហ៊ុន Applied eVTOL Concepts បង្ហាញគម្រោងអភិវឌ្ឍយានជំនិះមួយប្រភេទដែលហោះឡើង និងចុះចតដោយត្រង់ (eVTOL) ដែលមានឈ្មោះថា Epiphany Transporter។ យានជំនិះនេះអាចហោះក្នុងល្បៀន 258 គីឡូម៉ែត្រ/ម៉ោង ប៉ុន្តែមានសំឡេងរំខានមិនដល់កម្រិត 55 decibel (dB) នៅលើកម្ពស់ 15 ម៉ែត្រ។ សំឡេងរំខាននេះស្ថិតក្នុងចន្លោះសំឡេងទឹកភ្លៀងធ្លាក់ស្មើ (50 dB) និងសំឡេងមនុស្សនិយាយគ្នាធម្មតា (60 dB)។ នេះបើតាម Space ចុះផ្សាយកាលពីថ្ងៃទី 18 សីហា។
គន្លឹះសំខាន់គឺស្ថិតនៅលើស្លាបកង្ហាររុញច្រានដែលបំពាក់នៅសងខាង និងផ្នែកខាងក្រោយរបស់ Epiphany Transporter។ នេះគឺជារចនាដែលដូចទៅនឹងរូបរាងរបស់យានជំនិះមួយប្រភេទដែលត្រូវបានណាសាអភិវឌ្ឍកាលពីឆ្នាំ 2002 ប៉ុន្តែបានឆ្លងកាត់ការអភិវឌ្ឍជាបន្តបន្ទាប់ក្នុងរយៈពេលប្រហែលពីរទសវត្សរ៍កន្លង។
Epiphany Transporter ត្រូវបានរចនាឡើងដើម្បីអាចដឹកអ្នកដំណើរបានពីរនាក់ រួមនឹងអីវ៉ាន់។ ក្រុមហ៊ុនខាងលើឱ្យដឹងថា យានជំនិះនេះមានទំហំប្រហាក់ប្រហែលនឹងរថយន្ត Tesla Model S និងអាចចតក្នុងចំណតធម្មតាបាន៕