មហាសេដ្ឋី Elon Musk ឱ្យដឹងថា ដំបូងឡើយខ្លួនគ្រាន់តែនិយាយលេងសើចនៅពេលបបួលប្រកួត ប៉ុន្តែក្រោយមកក៏បានស្នើទីតាំងប្រកួត ប៉ុន្តែ Mark Zuckerberg តែងតែបដិសេធ។
«សង្ខេបការបបួលប្រកួត៖ ខ្ញុំនិយាយលេងសើចអំពីការបបួលប្រកួតប្រដាល់ជាមួយ Zuckerberg នៅលើ X។ ក្រោយមក គាត់និយាយថា «ផ្ញើទីតាំងឱ្យខ្ញុំ»។ អ៊ីតាលីបានត្រៀមរួចរាល់ហើយសម្រាប់ទីលានប្រកួត Colosseum។ Zuckerberg ក៏បានបដិសេធ។ ខ្ញុំស្នើថា ទៅកាន់ផ្ទះគាត់ ដើម្បីសុវត្ថិភាព។ រឿងអាក្រក់គឺថា គាត់បែរជាកំពុងនៅកន្លែងផ្សេង។ តើមានកន្លែងណាដែលគាត់អាចប្រកួតជាមួយខ្ញុំ ឬអត់?» លោក Eon Musk បានបង្ហោះសារលើបណ្ដាញសង្គមកាលពីព្រឹកថ្ងៃទី 16 សីហាដូច្នេះ។
ក៏ប៉ុន្តែ មហាសេដ្ឋីអាម៉េរិកដើមកំណើតអាហ្វ្រិកខាងត្បូង លោក Elon Musk មិនបានបញ្ជាក់ថា បច្ចុប្បន្នលោកពិតជាចង់ឱ្យមានការប្រកួត ឬអត់នោះទេ។
ប្រតិកម្មរបស់លោក Elon Musk ត្រូវបានលើកឡើងបន្ទាប់ពីមហាសេដ្ឋី Zuckerberg ដែលជាម្ចាស់ Facebook ចោទថា លោក Elon Musk មិនមានភាពម៉ឺងម៉ាត់នឹងការប្រកួតលើសង្វៀន។
ថ្មីៗនេះ Elon Musk និង Mark Zuckerberg បន្តចោទប្រកាន់គ្នានៅលើបណ្ដាញសង្គម X និង Threads ទាក់ទងនឹងរឿងប្រកួតប្រដាល់លើសង្វៀន ប៉ុន្តែក្រុមអ្នកតាមដានយល់ថា ការប្រយុទ្ធគ្នានេះពិតជាពិបាកកើតឡើង។