(អារ៉ាប៊ីសាអូឌីត) – ការទាត់ចូលទីដែលស្ទើរតែយឺតពេលរបស់ Cristiano Ronaldo បានជួយឱ្យ Al Nassr មានលទ្ធផលស្មើ 1-1 ជាមួយនឹង Zamalek និងឆ្លងផុតវគ្គចែកពូលនៅ Arab Club Champions Cup 2023។
ក្លឹប Al Nassr មានហានិភ័យត្រូវបានជម្រុះត្រឹមវគ្គចែកពូលរហូតដល់នាទីទី 87 នៅពេលខ្សែការពារ Ghislain Konan គ្រប់គ្រងបានបាល់នៅស្លាបខាងឆ្វេង រួចបញ្ជូនទៅឱ្យ Ronaldo តែតបញ្ចូលទីពីចម្ងាយជិត 10 ម៉ែត្រ។ តួលេខ 1-1 នៅពេលនោះគឺគ្រប់គ្រាន់អាចឱ្យ Al Nassr ឆ្លងផុតវគ្គចែកពូល ប៉ុន្តែ CR7 នៅតែប្រញាប់ឱបបាល់ទៅកាន់តំបន់កណ្ដាលដើម្បីមានឱកាសរកបានគ្រាប់បាល់បន្ថែមទៀត។ បើទោះមិនអាចសម្រេចបានប្រការនោះ ប៉ុន្តែ Ronaldo និងមិត្តរួមក្រុមនៅតែមានសិទ្ធិឡើងទៅប្រកួតនៅវគ្គ ¼ ដោយគ្រប់គ្រងចំណាត់ថ្នាក់លេខពីរនៅពូល C។
Arab Club Champions Cup គឺជាពានរង្វាន់ប្រចាំឆ្នាំសម្រាប់បណ្ដាក្លឹបក្នុងតំបន់អារ៉ាប់ នៅមជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង។ Al Nassr ចូលរួមប្រកួតនៅរដូវកាលនេះគឺឆ្លើយតបនឹងការអញ្ជើញពីសហព័ន្ធបាល់ទាត់អារ៉ាប់ ដោយមិនបាច់ត្រូវទាត់ក្នុងវគ្គជម្រុះ។ ការប្រកួតនៅពានរង្វាន់នេះត្រូវបានធ្វើឡើងពីថ្ងៃទី 27 កក្កដា ដល់ 12 សីហា 2023 ដោយមាន 16 ក្រុមចូលរួម និងចែកជា 4 ពូល ក្នុងនោះ មួយពូលៗមាន 4 ក្រុម ហើយជ្រើសយក 2 ក្រុមដែលឈរលើគេក្នុងពូលនីមួយៗ ទៅប្រកួតនៅវគ្គ ¼។
ក្រោយ 4 ប្រកួត ក្លឹប Al Nassr បានឈ្នះមួយ ស្មើពីរ និងរកបាន 5 ពិន្ទុ ហើយឈរលំដាប់ទីពីរនៅពូល C បន្ទាប់ពីក្លឹប Al Shabab។ ក្លឹប Zamalek មកពីប្រទេសអេហ្ស៊ីប ជាប់លេខ 3 នៅពូល C ដោយមាន 4 ពិន្ទុ ហើយក៏ត្រូវបានជម្រុះ។ ក្នុង 8 ក្រុមនៅវគ្គ ¼ មានតំណាងដល់ទៅ 4 មកពីអារ៉ាប៊ីសាអូឌីត រួមមាន Al Nassr, Al Shabab, Al Hilal និង Al Ittihad។ Ronaldo និងមិត្តរួមក្រុមនឹងត្រូវជួប CLB Raja (ម៉ូណាកូ) នៅវគ្គ ¼ នាថ្ងៃទី 06 សីហាខាងមុខ។
នៅពានរង្វាន់ខាងលើ Ronaldo រកបាន 2 គ្រាប់ បង្កើតបានកំណត់ត្រាពិភពលោក 840 គ្រាប់ និងឈរលំដាប់ទីពីរនៅក្នុងតារាងចំណាត់ថ្នាក់សម្រាប់តំណែងកីឡាករទាត់ចូលទីបានច្រើនជាងគេ។ អ្នកនាំមុខគេនៅក្នុងការប្រជែងយកតំណែងនេះ គឺកីឡាករ Karim Benzema ដោយសាររកបាន 3 គ្រាប់ឱ្យ Al Ittihad៕
https://www.youtube.com/watch?v=bbIHNb9tbVA