នៅក្នុងការប្រកួតមិត្តភាពចុងក្រោយនៅមុន World Cup នារី 2023 ដែលធ្វើឡើងនាព្រឹកថ្ងៃទី 14 កក្កដា ក្រុមបាល់ទាត់ជម្រើសជាតិផ្នែកនារីរបស់វៀតណាម បានចាញ់ក្រុមនារីអេស្ប៉ាញរហូតដល់ 0-9។
ក្រុមអេស្ប៉ាញនាំមុខ 2-0 នៅក្នុងតង់ទីមួយនៃការប្រកួតមិត្តភាពចុងក្រោយនៅមុន World Cup នារី 2023។ ចូលដល់តង់ទីពីរ ក្រុមតំណាងរបស់អឺរ៉ុបមួយនេះក៏រកបាន 7 គ្រាប់បន្ថែមទៀត ធ្វើឱ្យវៀតណាមត្រូវចាញ់ 0-9។
ការប្រកួតខាងលើត្រូវបានធ្វើឡើងលើទីលាន Mc Lennan Park ក្នុងទីក្រុង Auckland នៅវេលាម៉ោង 12 និង 30 នាទី ថ្ងៃទី 14 កក្កដា ម៉ោងនៅនូវែលសេឡង់ ត្រូវនឹងម៉ោង 07 និង 30 នាទីនៅកម្ពុជា។ មុនពេលប៉ះនឹងអេស្ប៉ាញ ក្រុមវៀតណាមបានចាញ់អាល្លឺម៉ង់ 1-2 និងចាញ់នូវែលសេឡង់ 0-2។
ក្រោយពីការប្រកួតខាងលើ ក្រុមវៀតណាមនៅសល់ពេលជាងមួយសប្ដាហ៍ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតបើកឆាកជាមួយក្រុមសហរដ្ឋអាម៉េរិក ដែលជាម្ចាស់ជើងឯក World Cup នៅថ្ងៃទី 23 កក្កដា 2023 លើទីលាន Eden Park៕