(ហូឡង់) – យានជំនិះអ៊ីដ្រូសែន Eco-Runner XIII របស់សាកលវិទ្យាល័យ TU Delft បរបានចម្ងាយ 2,488 គីឡូម៉ែត្រ ស៊ីឥន្ធនៈអស់មិនដល់មួយលីត្រ។
ក្រុមនិស្សិតមកពីសាកលវិទ្យាល័យ TU Delft បង្ហាញយានជំនិះគំរូថ្មីបំផុតដែលមានឈ្មោះថា Eco-Runner XIII ដែលអភិវឌ្ឍពីយានគំរូខ្នាតតូចដែលដំណើរការដោយអ៊ីដ្រូសែន Eco-Runner កាលពីខែឧសភា 2023។ យានជំនិះនេះបានបំបែកកំណត់ត្រាពិភពលោក Guinness ស្ដីពីចម្ងាយផ្លូវ មួយខែប៉ុណ្ណោះបន្ទាប់ពីកំណត់ត្រាចាស់បានបង្កើតឡើង។
Eco-Runner ត្រូវបានរចនាឡើងដើម្បីសន្សំសំចៃឥន្ធនៈឱ្យបានខ្ពស់ជាង 100 ដង ធៀបនឹងរថយន្តប្រើប្រាស់ប្រេងសាំង។ នេះបើយោងតាម New Atlas ចុះផ្សាយកាលពីថ្ងៃទី 03 កក្កដា 2023។
ការបំបែកកំណត់ត្រាខាងលើត្រូវបានធ្វើឡើងនៅប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី 22 មិថុនា 2023។ ថ្ងៃបន្ទាប់ ចាប់ពីម៉ោង 04 ទៀតភ្លឺ យាន Eco-Runner XIII ចាប់ផ្ដើមបរជុំវិញទីតាំងធ្វើតេស្ត ក្នុងល្បឿន 45 គីឡូម៉ែត្រ/ម៉ោង លឿនជាងជិតទ្វេដង បើធៀបនឹងយាន Eco-Runner។
កំណត់ត្រាមុននោះគឺល្បឿន 2,056 គីឡូម៉ែត្រ/ម៉ោង ត្រូវបានបំបែកកាលពីថ្ងៃទី 25 មិថុនា ប៉ុន្តែនៅសល់ឥន្ធនៈ។ ដូច្នេះ Eco-Runner XIII ក៏បន្តរត់។ យាននេះបានឈប់នៅម៉ោង 08 និង 26 នាទី ថ្ងៃទី 26 មិថុនា (ម៉ោងក្នុងតំបន់) ដោយរត់បានចម្ងាយ 2,488.48 គីឡូម៉ែត្រ ប្រើប្រាស់អ៊ីដ្រូសែនអស់ 950 ក្រាម ហើយក៏បង្កើតបានកំណត់ត្រាថ្មី៕