Ford ឈប់ផលិតរថយន្តម៉ូដែលដែលលក់ដាច់បំផុត Fiesta ដើម្បីត្រៀមសម្រាប់អនាគតដែលដំណើរការដោយអគ្គិសនីទាំងស្រុង នោះគឺរថយន្ត SUV Explorer អគ្គិសនីដែលផលិតនៅអាល្លឺម៉ង់។
យោងតាម Autocar ម៉ូដែល Fiesta ចុងក្រោយនឹងចាកចេញពីរោងចក្រដំឡើងនៅថ្ងៃទី 07 កក្កដាខាងមុខ។ ក្រោយរយៈពេល 47 ឆ្នាំ និង 8 ជំនាន់ យុគសម័យ Fiesta កំពុងតែត្រូវបានបញ្ចប់ដើម្បីទុកកន្លែងឱ្យរថយន្តអគ្គិសនី។
ឥរិយាបថនេះត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនអាម៉េរិកនេះប្រកាសថា Ford នឹងក្លាយជាយីហោផលិតរថយន្តអគ្គិសនីដែលដំណើរការដោយថាមពលអគ្គិសនីទាំងស្រុងនៅអឺរ៉ុបគិតត្រឹមឆ្នាំ 2030 តទៅ។ Ford នឹងបញ្ចេញរថយន្តអគ្គិសនីចំនួន 9 ម៉ូដែលសម្រាប់ឆ្នាំ 2024។
Ford ក៏បាន និងកំពុងសហការជាមួយ Volkswagen ដើម្បីផលិតរថយន្តអគ្គិសនីឱ្យបាន 1.2 លានគ្រឿងក្នុង 6 ខែខាងមុខ។