ក្រុមស្រាវជ្រាវនៅសាកលវិទ្យាល័យតូក្យូ បង្កើតរ៉ូបូតមានដៃច្រើនអាចពាក់លើខ្នង និងជួយធ្វើកិច្ចការរបស់មនុស្ស។
ថ្មីៗនេះ ក្រុមស្រាវជ្រាវរបស់សាស្ត្រាចារ្យ Masahiko Inami ប្រចាំសាកលវិទ្យាល័យតូក្យូ ប្រទេសជប៉ុន បានអភិវឌ្ឍរ៉ូបូតមួយប្រភេទដែលមានដៃច្រើន អាចបំពាក់លើខ្នងមនុស្ស។ ដៃ Jizai របស់រ៉ូបូតនេះត្រូវបានបំពាក់បច្ចេកវិទ្យាដែលអាចឱ្យវាធ្វើតាមបំណងមនុស្ស។
សាស្ត្រាចារ្យ Inami ឱ្យដឹងថា សក្ដានុពលរបស់ដៃយន្តនេះត្រូវបានទន្ទឹងរង់ចាំខ្លាំង ព្រោះវាអាចត្រូវបានប្រើប្រាស់នៅក្នុងការស្វែងរក និងជួយសង្គ្រោះនាពេលអនាគត។