រោងចក្រផលិតអគ្គិសនីដោយថាមពលព្រះអាទិត្យ Kela នៅក្នុងខេត្ត Sichuan ប្រទេសចិនបានចាប់ផ្ដើមដំណើរការកាលពីថ្ងៃទី 25 មិថុនា 2023 ជួយឱ្យបំពេញបណ្ដុំរោងចក្រសូឡា-វារីអគ្គិសនីធំជាងគេលើលោក។
រោងចក្រផលិតអគ្គិសនីដោយផ្ទាំងសូឡា Kela ខាងលើនេះ ត្រូវបានសាងសង់នៅលើកម្ពស់ 4,600 ម៉ែត្រ ធៀបនឹងផ្ទៃទឹកសមុទ្រ នៅតំបន់ស្វយ័តទីបេ Garzê ក្នុងខេត្ត Sichuan ប្រទេសចិន។ ដំណាក់កាលដំបូងរបស់រោងចក្រនេះ មានកម្លាំង 1 លានគីឡូវ៉ាត់។
ដោយមានផ្ទៃក្រឡាប្រហែល 16 គីឡូម៉ែត្រការ៉ា រោងចក្ររោងចក្រ Kela នឹងផលិតអគ្គិសនីបានប្រហែល 2 ពាន់លានគីឡូវ៉ាត់ជារៀងរាល់ឆ្នាំ អាចផ្គត់ផ្គង់អគ្គិសនីដល់ប្រជាជនប្រហែល 700 គ្រួសារ។
ដោយសារតែអគ្គិសនីផលិតដោយរោងចក្រ Kela នឹងត្រូវតភ្ជាប់ជាមួយនឹងរោងចក្រវារីអគ្គិសនី Lianghekou នៅលើទន្លេ Yalong Jiang ដែលដាក់ឱ្យដំណើរការកាលពីខែមីនា 2023 បរិមាណអគ្គិសនីសរុបរបស់បណ្ដុំរោងចក្រសូឡា-វារីអគ្គិសនីនេះនឹងឡើងដល់ 3 លានគីឡូវ៉ាត់។
ក្រោយពីដំណើរការពេញលេញ បណ្ដុំរោងចក្រខាងលើអាចផលិតអគ្គិសនីប្រចាំឆ្នាំបានប្រហែល 300 ពាន់លានគីឡូវ៉ាត់ម៉ោង នឹងអាចផ្គត់ផ្គង់អគ្គិសនីដល់ប្រជាជន 100 គ្រួសារ៕