ក្លឹបបាល់ទាត់ Manchester United ប្រហែលជាត្រូវឈានចូលដល់រដូវកាលថ្មី គ្រាដែលការដោះដូរក្លឹបនេះមិនទាន់បានសម្រេចជាស្ថាពរ។
គ្រួសារត្រកូល Glazer ទំនងជានឹងនៅតែបន្តគ្រប់គ្រងក្លឹបបាល់ទាត់ Man United ព្រោះថា គិតមកដល់ថ្ងៃទី 20 មិថុនានេះ ពុំទាន់មានសេចក្ដីប្រកាសជាផ្លូវការណាមួយត្រូវបានធ្វើឡើងនៅឡើយ ទាក់ទងនឹងការលក់ក្លឹបរបស់គ្រួសារត្រកូល Glazer។
បើសិន Glazer សម្រេចចិត្តលក់ក្លឹប MU ទៅឱ្យភាគីខាងណា ពួកគេនឹងត្រូវការពេលពី 8 ទៅ 12 សប្ដាហ៍ដើម្បីអនុវត្តដំណាក់កាលអនុម័ត មុនពេលចេញសេចក្ដីប្រកាសផ្លូវការ។ ដូច្នេះ ក្លឹបបាល់ទាត់របស់គ្រូបង្វឹក Erik ten Hag ទំនងជានឹងត្រូវចាប់ផ្ដើមរដូវកាលបាល់ទាត់ 2023-2024 នៅថ្ងៃទី 14 សីហា ក្រោមការគ្រប់គ្រងរបស់គ្រួសារត្រកូល Glazer ដដែល។