ការដែលបានឡើងទាត់ដណ្ដើមពានរង្វាន់ Champions League មិនត្រឹមតែជាកិត្តិយសនោះទេ ប៉ុន្តែក៏អមជាមួយនឹងផលប្រយោធន៍ជាច្រើនដែលទាក់ទងនឹងហិរញ្ញវត្ថុផងដែរ។
UEFA Champions League គឺជាគោលដៅធំរបស់ក្រុមបាល់ទាត់ជាច្រើន នៅពេលពួកគេចាត់ទុកថា នេះគឹជាឱកាសល្អដើម្បីបង្កើនប្រាក់ចំណូល។ កាន់តែចូលដល់វគ្គសំខាន់ៗ ក្លឹបនីមួយៗទទួលបានប្រាក់រង្វាន់កាន់តែច្រើន។
នៅក្នុងរដូវកាលនេះ Man City និង Inter Milan បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រដែលគ្រោងនឹងប្រកួតនៅឯទីលាន Ataturk Olympic នៃប្រទេសតួកគី នៅវេលាម៉ោង 02 ថ្ងៃទី 11 មិថុនា (ម៉ោងនៅកម្ពុជា)។
ថ្មីៗនេះ សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) ទើបតែបានប្រកាសទិន្នន័យស្ដីពីប្រាក់រង្វាន់សម្រាប់សម្រាប់ក្រុមដែលទាត់នៅ Champions League រដូវកាល 2022-2023 ដែលមានតម្លៃរហូតដល់ 2.032 ពាន់លានអឺរ៉ូ (ប្រហែល 1.98 ពាន់លានដុល្លារអាម៉េរិក)។
ខាងក្រោមនេះគឺជាស្ថិតិស្ដីពីខ្ទង់ប្រាក់ដែលក្រុមបាល់ទាត់នីមួយៗនឹងអាចទទួលបានពេលចូលរួមលេងនៅឯពានរង្វាន់ Champions League រដូវកាល 2022-2023។
ប្រាក់រង្វាន់នៅ Champions League 2022-2023 | |
វគ្គ | ប្រាក់រង្វាន់ |
ផ្ដាច់ព្រ័ត្រ | 20 លានអឺរ៉ូ |
លេខពីរ | 15.5 លានអឺរ៉ូ |
ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ | 12.5 លានអឺរ៉ូ |
8 ក្រុមចុងក្រោយ | 10.6 លានអឺរ៉ូ |
16 ក្រុម | 9.6 លានអឺរ៉ូ |
ឈ្នះនៅវគ្គវិលជុំ | 2.8 លានអឺរ៉ូ |
ស្មើនៅវគ្គវិលជុំ | 930 ពាន់អឺរ៉ូ |
ចូលរួមនៅវគ្គវិលជុំ | 15.64 ពាន់អឺរ៉ូ |