(ហុងគ្រី) – គ្រូបង្វឹក Jose Mourinho បោះមេដាយប្រាក់ទៅឱ្យអ្នកគាំទ្ររបស់ Roma បន្ទាប់ពីចាញ់ Sevilla ក្នុងការទាត់ប៉េណាំងទីម្ដងម្នាក់នៅវគ្គផ្ដាច់ព្រ័ត្រ Europa League។
គ្រូបង្វឹករបស់ក្រុមបាល់ទាត់ Roma របស់ប្រទេសអ៊ីតាលី បោះមេដាយរបស់ខ្លួនទៅកាន់អ្នកគាំទ្រនៅលើវិទិកាទស្សនិកជ ក្នុងទីលាន Puskas Arena របស់ប្រទេសហុងគ្រី ក្រោយពីការប្រកួតវគ្គផ្ដាច់ព្រ័ត្រកាលពីព្រលប់ថ្ងៃទី 31 ឧសភា 2023។ ក្រុម Roma បានចាញ់ក្រុម Sevilla របស់អេស្ប៉ាញ់ 1-4 ក្នុងការទាត់ប៉េណាំងទីម្ដងម្នាក់ បន្ទាប់ពីមានលទ្ធផលស្មើគ្នា 1-1 ក្នុង 120 នាទីកន្លង។
នេះគឺជាលើកដំបូងហើយដែលលោក Mourinho បានចាញ់នៅវគ្គផ្ដាច់ព្រ័ត្រក្នុងការប្រកួតនៅទ្វីបអឺរ៉ុប ក្រោយពីដណ្ដើមបានតំណែងជើងឯក Champions League ពីរលើក, Europa League ឬ UEFA Cup ពីរលើក និង Conference League មួយលើក។
នេះក៏ជាលើកទីពីរផងដែរ ដែលគ្រូបង្វឹក Mourinho បោះមេដាយចោល។ ក្នុងនោះ លើកទីមួយគឺពេលដែល Chelsea ចាញ់ Arsenal នៅ FA Community Shield ឆ្នាំ 2015 និង Man Utd ចាញ់ Real Madrid នៅ UEFA Super Cup ឆ្នាំ 2017៕