ក្នុងកិច្ចប្រជុំភាគហ៊ុនិកប្រចាំឆ្នាំរបស់ Tesla ដែលត្រូវបានធ្វើឡើងកាលពីពេលថ្មីៗនេះនៅឯ Giga Texas គឺជាឱកាសល្អសម្រាប់ភ្ញៀវអញ្ជើញ ទស្សនាផ្ទាល់នឹងភ្នែក រថយន្តអគ្គិសនី Cybertruck គំរូដើមថ្មីបំផុតរបស់ Testla។
គ្រប់គ្នាគិតថា ពុំមាននរណាម្នាក់ត្រូវបានអនុញ្ញាតឱ្យចូលក្នុង Cybertruck នៅឯព្រឹត្តិការណ៍ខាងលើ។ ប៉ុន្តែ សំណាងល្អ មានមនុស្សម្នាក់មិនត្រឹមតែបានចូលខាងក្នុងរថយន្តនេះនោះទេ តែថែមទាំងថតបានរូបភាពប៉ុន្មានសន្លឹកផងដែរ។
រូបថតទាំងនេះត្រូវបានបង្ហោះដោយម្ចាស់គណនី Yomama69 នៅលើវេទិកា Cybertruck Owners Club។ រូបថតទាំងនេះក៏បង្ហាញយ៉ាងច្បាស់នូវសម្ភារខាងក្នុងរបស់រថយន្តនេះផងដែរ។
Tesla Cybertruck កំពុងស្ថិតក្នុងដំណាក់កាលត្រៀមផលិតនៅរដូវក្ដៅនេះ ហើយអាចត្រូវបានប្រគល់នៅចុងត្រីមាសទីបីឆ្នាំនេះ។ ប្រការនេះបញ្ជាក់ថា រថយន្តអគ្គិសនី Cybertruck អាចត្រូវបានប្រគល់ជូនអតិថិជន ប្រហែលនៅក្នុងខែកញ្ញា 2023៕