ថ្មីៗនេះ អ្នកប្រើប្រាស់បានត្អូញត្អែរជាបន្តបន្ទាប់ទាក់ទងនឹងបញ្ហារអាក់រអួលរបស់ម៉ាស៊ីនត្រជាក់នៅក្នុងរថយន្តអគ្គិសនី VinFast VF8 ធ្វើឱ្យក្រុមហ៊ុននេះត្រូវបង្ហាញមូលហេតុ និងផ្ដល់ដំណោះស្រាយ។
បញ្ហាបិទម៉ាស៊ីនត្រជាក់ដោយឯកឯងមិនមែនកើតឡើងនៅលើតែរថយន្តអគ្គិសនី VinFast VF8 នោះទេ។ ជាក់ស្ដែង អតិថិជនដែលប្រើប្រាស់ VinFast e34 និង VF5 ក៏ជួបបញ្ហាដូចក្នានេះដែរ។
អ្នកជំនាញផ្នែករថយន្តមួយរូបរបស់វៀតណាមបានឱ្យដឹងថា «…សីតុណ្ហភាពប៉ុន្មានថ្ងៃនេះក្ដៅជាង 40 អង្សាសេ ប៉ុន្តែជាក់ស្ដែងវាប្រហែលជា 60 អង្សាសេ ដោយសារតែបេតុង។ …សបវ៉ែររបស់ឡានអគ្កិសនី VinFast កំណត់ឱ្យម៉ាស៊ីនត្រជាក់ឈប់ដំណើរការនៅពេលកម្ដៅឡើងដល់ប្រហែល 40 អង្សាសេ ដើម្បីការពារម៉ូទ័រ។
ក្រុមហ៊ុន VinFast ឱ្យដឹងថា នាពេលខាងមុខ ពួកគេនឹងធ្វើបច្ចុប្បន្នភាពសបវ៉ែរកំណែថ្មីបំផុតសម្រាប់ VinFast VF8 ទន្ទឹមនឹងការផ្លាស់ប្ដូរបំពង់នាំឧស្ម័នរបស់ម៉ាស៊ីនត្រជាក់ ដើម្បីដោះស្រាយបញ្ហាបិទម៉ាស៊ីនត្រជាក់ដោយឯកឯងនៅពេលមេឃក្ដៅខ្លាំង៕