ក្រុមហ៊ុនជាង 200 ស្ថាប័ននៅវៀតណាម និងបរទេស បានចូលរួមព្រឹត្តិការណ៍តាំងបង្ហាញផលិតផលក្នុងបញ្ជរជិត 300 នៅក្នុងពិព័រណ៍បច្ចេកវិទ្យាយានយន្តសាំង និងយានយន្តអគ្គិសនី ឆ្នាំ 2023។
កាលពីថ្ងៃទី 18 ឧសភា ពិព័រណ៍អន្តរជាតិលើកទី 19 ស្ដីពីបច្ចេកវិទ្យារថយន្ត ម៉ូតូ រថយន្តអគ្គិសនី និងឧស្សាហកម្មគ្រឿងបន្លាស់ (Autotech & Accessories 2023) ឆ្នាំ 2023 ត្រូវបានធ្វើឡើងនៅឯសាលពិព័រណ៍សៃហ្គន (SECC) ក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម។
ពិព័រណ៍ Autotech & Accessories 2023 ទាក់បានក្រុមហ៊ុនជាង 200 ស្ថាប័ននៅវៀតណាម និងបរទេសចូលរួមតាំងបង្ហាញផលិតផលនៅក្នុងបញ្ជរជិត 300 របស់ពួកគេ។ ពិព័រណ៍នេះផ្ដល់ឱកាសក្នុងការតភ្ជាប់ទំនាក់ទំនងផ្នែកធុរកិច្ចរវាងបណ្ដាក្រុមហ៊ុនក្នុងស្រុក និងបរទេស។
ក្នុងបញ្ជរតាំងបង្ហាញ គេឃើញមានតាំងពីរថយន្តគ្រូសារ រថយន្តដឹកទំនិញ រថយន្តអគ្គិសនី ម៉ូតូ រហូតដល់ផលិតផលគ្រឿងបន្លាស់សម្រាប់យានយន្ត និងដំណោះស្រាយបច្ចេកវិទ្យាទំនើបសម្រាប់យានយន្ត។ល។ ពិព័រណ៍នេះក៏មានវត្តមានរបស់យីហោល្បីៗ មានដូចជា Blueone, Jaan –E, Daichi, Minamoto ជាដើមផងដែរ។
ពិព័រណ៍ប្រចាំឆ្នាំ Autotech & Accessories ត្រូវបានធ្វើឡើងនៅវៀតណាម តាំងពីឆ្នាំ 2006 រហូតដល់បច្ចុប្បន្ន។ Autotech & Accessories 2023 ត្រូវបានរៀបចំ និងតាំងបង្ហាញចាប់ពីថ្ងៃទី 18 ដល់ 21 ឧសភា ឆ្នាំ 2023៕