Volkswagen បានចរចាដើម្បីទិញសបវ៉ែរផ្នែករថយន្តអគ្គិសនីពីក្រុមហ៊ុន Huawei ដោយសង្ឃឹមថា នឹងដណ្ដើមបានចំណែកទីផ្សារធំជាងមុន ក្នុងវិស័យរថយន្តអគ្គិសនីនៅប្រទេសចិន។
យោងតាមរបាយការណ៍របស់ Financial Times ដែលបានចុះផ្សាយនាថ្ងៃនេះ ក្រុមហ៊ុនអន្តរជាតិអាល្លឺម៉ង់ Volkswagen បានចរចាជាមួយក្រុមហ៊ុនចិន Huawei ដើម្បីអាចប្រើប្រាស់បច្ចេកវិទ្យារបស់ក្រុមនេះនៅក្នុងរថយន្តរបស់ខ្លួន។ ប្រភពព័ត៌មានខ្លះថា VW ក៏បាន និងកំពុងចរចាជាមួយក្រុមហ៊ុនចិនដទៃ ទាក់ទងនឹងរឿងទិញដូរនេះដែរ។
Volkswagen គឺជាមួយក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តដែលលក់ដាច់ជាងគេនៅប្រទេសចិន ប៉ុន្តែបែរជាអន់ថយនៅក្នុងទីផ្សាររថយន្តអគ្គិសនី បើធៀបនឹងបណ្ដាក្រុមហ៊ុនក្នុងស្រុករបស់ចិន ពិសេសគឺ BYD។ ប៉ុន្តែ បច្ចុប្បន្ន VW ត្រូវបានគេមើលឃើញ កំពុងសកម្មខ្លាំងនៅក្នុងការងាកទៅរកទីផ្សាររថយន្តអគ្គិសនី៕