អ្នកគាំទ្រពិសេសមួយរូបមកពីប្រទេសជប៉ុន ដែលមានរូបរាងមុខមាត់ និងស្លៀកពាក់ដូចទៅនឹងគ្រូបង្វឹក Keisuke Honda របស់ U-22 កម្ពុជា បានធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំងពេលបង្ហាញវត្តមាននៅឯកីឡដ្ឋានជាតិអូឡាំពិកកម្ពុជាក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី 32។
ការប្រកួតពីរលើករបស់ U-22 កម្ពុជា មានវត្តមានអ្នកគាំទ្រពិសេសម្នាក់នៅលើវេទិកាសម្រាប់ទស្សនិកជនក្នុងកីឡដ្ឋានជាតិអូឡាំពិក។ អ្នកគាំទ្រដែលមកពីប្រទេសជប៉ុននេះ មានរូបរាងមុខមាត់ដូចទៅនឹងគ្រូបង្វឹក Keisuke Honda នៃក្រុមបាល់ទាត់បុរសវ័យក្រោម 22 ឆ្នាំ (U-22) របស់កម្ពុជា។
ពេលបង្ហាញខ្លួននៅលើវេទិកាទស្សនិកជនភ្លាម «Honda ក្លែងក្លាយ» ក៏ទទួលបានចំណាប់អារម្មណ៍ច្រើនពីអ្នកគាំទ្រកម្ពុជា។ អ្នកគាំទ្រកម្ពុជាក៏ចូលចិត្តអ្នកគាំទ្រពិសេសរូបនេះ។
បុរសសង្ហាម្នាក់នេះ តាមពិតគឺជា Makihika ដែលជា KOL (Key Opinion Leader ឬអ្នកផ្ដល់យោបល់ដែលមានឥទ្ធិពល) ជនជាតិជប៉ុនមួយរូប។ Makihika ត្រូវបានគេស្គាល់ច្រើននៅលើបណ្ដាញសង្គម ដោយមានឆានែល TikTok និង YouTube មានអ្នកតាមដានជាង 600,000 នាក់។
Makihika កំពុងតែល្បីឈ្មោះខ្លាំង ដោយសារមានរូបរាងមុខមាត់ដូចទៅនឹងគ្រូបង្វឹក Keisuke Honda។ Makihika និយាយថា «ខ្ញុំគាំទ្រ Honda ទើបបានជាតាមដានដំណើររបស់គាត់។ ខ្ញុំបានស្វែងយល់អំពីឥរិយាបថ ការស្លៀកពាក់ ការធ្វើខ្លួនរបស់ Honda ដើម្បី «សំដែង» ជារូបគាត់»។
Makihika តែងតែមកកាន់កម្ពុជានៅពេលមានព្រឹត្តិការណ៍ប្រកួតធំៗរបស់ក្រុមបាល់ទាត់កម្ពុជា។ Makihika និយាយថា គាត់មកកាន់កម្ពុជាច្រើនថ្ងៃមកហើយ និងមានវត្តមាននៅលើវេទិកាទស្សនិកជនរបស់កីឡដ្ឋានជាតិអូឡាំពិកដើម្បីផ្ដល់កម្លាំងចិត្តដល់ U-22 កម្ពុជា។
Makihika នឹងធ្វើដំណើរជាមួយក្រុម U-22 កម្ពុជា ក៏ដូចជានិមិត្តរូប Honda របស់គាត់ នៅក្នុងការប្រកួតទាំងឡាយនាពេលខាងមុខនៅស៊ីហ្គេមលើកទី 32 នេះ៕