មហាសេដ្ឋី Elon Musk ឱ្យកម្មករលាបថ្នាំពណ៌លើអក្សរ «w» នៅលើឈ្មោះយីហោ Twitter នៅឯទីស្នាក់ការកណ្ដាលក្នុងទីក្រុង San Francisco បើទោះអាចប្រឈមនឹងបញ្ហាផ្លូវច្បាប់។
យោងតាម Business Insider លោក Musk ទំនងជាចង់ប្ដូរឈ្មោះ Twitter ហើយការលាបថ្នាំពណ៌លើផ្លាកយីហោនេះបង្ហាញថា មហាសេដ្ឋីដើមកំណើតអាហ្វ្រិកខាងត្បូងរូបនេះ អាចនឹងធ្វើរឿងគួរឱ្យភ្ញាក់ផ្អើលបន្ទាប់នៅក្នុងការគ្រប់គ្រងបណ្ដាញសង្គម។ នៅក្នុងភាសាអង់គ្លេស «titter» មានន័យថា «សើចក្អាកក្អាយ»។
ក្នុង tweet កាលពីថ្ងៃទី 10 មេសា CEO របស់ Twitter ក៏បានបង្ហោះរូបភាពអធិប្បាយអំពីផ្លាកយីហោដែលមានអក្សរ «w» ត្រូវបានលាបពណ៌ស ធ្វើឱ្យអ្នកមើលឃើញតែ «Titter»។
លោក Musk សរសេរថា «ម្ចាស់ផ្ទះជួលទីស្នាក់នៅ San Francisco និយាយថា ក្រុមហ៊ុនត្រូវបានស្នើដោយស្របច្បាប់ដើម្បីរក្សាផ្លាកយីហោ Twitter និងមិនត្រូវបានអនុញ្ញាតឱ្យលុបអក្សរ «w»។ ដូច្នេះ យើងបានលាបថ្នាំពណ៌ស (ដូចទៅនឹងពណ៌ background របស់យីហោ) ទៅលើវា ហើយបញ្ហាត្រូវបានដោះស្រាយ»។
ម្ចាស់អគារជួល SRI Nine Market Square មិនបានបញ្ចេញមតិអ្វីឡើយនៅពេលត្រូវបានសួរអំពីបញ្ហាផ្លូវច្បាប់ទាក់ទិននឹងសកម្មភាពលាបពណ៌ខាងលើ។
ទំព័រ Insider បានឱ្យដឹងថា ភាពចម្រូងចម្រាសអំពីផ្លាកយីហោ Twitter គឺជាបញ្ហាថ្មីបំផុតរវាងលោក Musk និង SRI Nine Market Square។ កាលពីខែមករា Twitter ត្រូវបានម្ចាស់កម្មសិទ្ធិរបស់អគារជួលនេះប្ដឹងម្ដងរួចហើយ ដោយសារមិនបានបង់ថ្លៃជួល 3.4 លានដុល្លារអាម៉េរិក/ខែ សម្រាប់ខែធ្នូ 2022 និងខែមករា 2023។
កាលពីដើមខែនេះ CEO របស់ Tesla ក៏បានប្ដូរនិម្មិតសញ្ញាបក្សីពណ៌ខៀវរបស់ Twitter ទៅជារូបសុនក Shiba របស់ Dogecoin ធ្វើឱ្យប្រាក់ឌីជីថលគ្រីបតូនេះឡើងថ្លៃ 25%៕