យោងតាមកាលបរិច្ឆេទប្រកួតរបស់វិញ្ញាសាបាល់ទាត់នៅស៊ីហ្គេមលើកទី 32 (32nd SEA Games) ក្រុមជម្រើសជាតិ U-22 របស់ប្រទេសថៃ នឹងប៉ះក្រុមបាល់ទាត់អាយុក្រោម 22 ឆ្នាំរបស់វៀតណាម នៅក្នុងការប្រកួតចុងក្រោយរបស់ពូល B។
U-22 ថៃ ដែលជាក្រុមជើងខ្លាំងមួយនៅអាស៊ីអាគ្នេយ៍ និងវៀតណាមដែលជាជើងឯកស៊ីហ្គេមលើកទី 30 និង 31 សុទ្ធតែត្រូវបានដាក់ចូលទៅក្នុងពូលដែលសម្បូរជើងខ្លាំង រួមមាន ថៃ វៀតណាម ម៉ាឡេស៊ី សិង្ហបុរី និងឡាវ។ រឿងដែល U-22 ថៃត្រូវប្រកួតជាមួយវៀតណាមនៅក្នុងវគ្គចែកពូល គឺជាករណីដែលមានការចាប់អារម្មណ៍ច្រើន។
យោងតាមកាលបរិច្ឆេទនៃការប្រកួត U-22 ថៃ នឹងត្រូវឆ្លងកាត់ឧបសគ្គធំនៅវគ្គចែកពូលនៅពេលត្រូវប្រកួតជាមួយក្រុមខ្លាំងដូចវៀតណាម។ U-22 ថៃនឹងត្រូវប៉ះវៀតណាមនៅជើងចុងក្រោយ នាថ្ងៃទី 11 ឧសភា 2023។ បើសិនជាលទ្ធផលនៃការប្រកួតក្នុងពូល A ប្រហាក់ប្រហែលនឹងសមត្ថភាពដែលក្រុមនីមួយៗមានដូចមុន នោះគេអាចដឹងបានថា ជើងចុងក្រោយនឹងក្លាយជាការប្រកួតផ្ដាច់ព្រ័ត្ររបស់ពូល រវាងថៃ និងវៀតណាម។ ក្រុមដែលដណ្ដើមបានតំណែងម្ចាស់ពូល B នឹងអាចគេចផុតពីការប្រកួតជាមួយក្រុមនាំមុខពូល A (អាចជាឥណ្ឌូណេស៊ី) នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
នៅស៊ីហ្គេមលើកទី 30 ក្រុមជម្រើសជាតិថៃក៏ធ្លាប់បានប៉ះនឹងក្រុមវៀតណាម នៅជើងចុងក្រោយនៃវគ្គចែកពូល។ កាលណោះ វៀតណាមបានធ្វើឱ្យថៃត្រូវ «ឆាប់ហាលអាវ» ដោយលទ្ធផល 2-2។ វៀតណាម បន្ទាប់មកក៏ដណ្ដើមបានជ័យជម្នះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ ហើយក៏ទទួលបានមេដាយមាសជាលើកដំបូងនៅស៊ីហ្គេម មុនពេលក្លាយជាជើងឯកជាលើកទីពីរនៅស៊ីហ្គេមលើកទី 31។