តារាម៉ូដែល Georgina Rodriguez និយាយថា Ronaldo មិនជូនអំណាយសម្រាប់ថ្ងៃខួបកំណើតដល់នាង ហើយនាងក៏ឈប់ជូនកាដូជារយន្តស្ព័រដល់ Ronaldo។
យោងតាមទំព័រ BP កាលពីថ្ងៃទី 29 មីនា Rodriguez បានឱ្យដឹងថា ចាប់ពីឆ្នាំនេះនឹងឈប់ជូនកាដូរថយន្តដល់ Ronaldo នៅថ្ងៃបុណ្យទាន ឬថ្ងៃខួប។ «ខ្ញុំនឹងមិនទិញរថយន្តស្ព័រឱ្យគាត់ ព្រោះពួកវាមិនមានន័យពិសេស។ យើងមិនមែនជាមនុស្សដែលយកទ្រព្យជាធំ។ Ronaldo មានស្ទើរគ្រប់យ៉ាងដែលគាត់ចង់បាន មិនត្រូវការទិញបន្ថែមអ្វីទៀតទេ» តារាម៉ូដែល Rodriguez និយាយដូច្នេះ។
Ronaldo មានចំណូលចិត្តក្នុងការទិញរថយន្តប្រណិត ដូច្នេះ Rodriguez តែងតែទិញរថយន្តថ្លៃៗជូនដៃគូជីវិតនៅក្នុងពិធីខួបសំខាន់ៗ។ យោងតាមទំព័រ Marca កាដូដែលតារម៉ូដែលរូបនេះបានជូនដល់ Ronaldo កាលពីពេលថ្មីៗនេះ គឺរថយន្ត Rolls Royce Dawn ដែលមានតម្លៃជាង 300 លានដុល្លារអាម៉េរិក។
Rodriguez ក៏បានឱ្យដឹងថា Ronaldo លែងជូនកាដូជារបស់ថ្លៃដល់នាង។ «ខួបកំណើតខ្ញុំតែងជាន់គ្នានឹងកាលបរិច្ឆេទទាត់បាល់របស់គាត់ ដូច្នេះ យើងកម្របាននៅក្បែរគ្នា។ ឆ្នាំនេះ ខ្ញុំទទួលបានកាដូជាពេលវេលាពី Ronaldo។ ពួកយើងជប់លៀងជាមួយកូនៗ និងញាតិជិតស្និទ្ធ» តារាម៉ូដែលនេះបន្ថែមដូច្នេះ។
Rodriguez កើតឆ្នាំ 1995 ក្នុងគ្រួសារក្រីក្រ ដែលមានឪពុកធ្លាប់ជាជនល្មើសពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។ Rodriguez ធ្លាប់ប្រាប់ថា ម្ដាយនាងមិនមានប្រាក់គ្រប់គ្រាន់សម្រាប់ទិញសម្លៀកបំពាក់ និងបង់ថ្លៃសាលាឱ្យនាងទៀតផង។ Rodriguez បានជួប Ronaldo កាលពីឆ្នាំ 2016 ពេលនាងកំពុងធ្វើការនៅឯហាង Gucci និងបានទាក់ទងគ្នាតាំងពីពេលនោះ៕