ត្រលប់មកកាន់ទេសចរណ៍តន្ត្រី (concert tour) ថ្មីដែលមានឈ្មោះថា «The Eras Tour» Taylor Swift មិនបានធ្វើឱ្យទស្សនិកជនខកចិត្តឡើយ នៅពេលនាំមកនូវទស្សនិយភាពចំនួន 44 ប្រកបដោយភាពទាក់ទាញ។
ចម្រៀងចំនួន 44 បទដែលដកស្រង់ពីអាល់ប៊ុមចំនួនដប់ មានថេរវេលាជាងបីម៉ោងគឺជាដំណើរការអាជីព 17 ឆ្នាំនៅក្នុងការនិពន្ធ និងច្រៀងរបស់ Taylor Swift។
ព្រឹត្តិការណ៍ប្រគំតន្ត្រីដំបូងនៅក្នុងដំណើរទេសចរណ៍តន្ត្រីរបស់ Taylor Swift លើកនេះ ត្រូវបានធ្វើឡើងនៅឯកីឡដ្ឋាន State Farm នាទីក្រុង Glendale (រដ្ឋ Arizona សហរដ្ឋអាម៉េរិក)។ នេះក៏ជាឆាកសម្ដែងធំជាងគេបំផុតនៅក្នុងអាជីពរបស់កំពូលតារាចម្រៀងវ័យ 35 ឆ្នាំរូបនេះ។
ឆាកសម្ដែង «The Eras Tour» ត្រូវបានវិនិយោគយ៉ាងអស្ចារ្យ ដោយមានអេក្រង់ Led ខ្នាតយក្ស រួមនឹងប្រព័ន្ធពន្លឺភ្លើងពណ៌ដែលត្រូវបានគិតគូរយ៉ាងល្អិតល្អន់ ធានាសម្រាប់ការប្រែប្រួលជាបន្តបន្ទាប់ទៅតាមប្រធានបទ ចម្រៀងនីមួយៗរបស់ Taylor Swift។
អ្នកគាំទ្រដែលបានចូលមកទស្សនាការប្រគំតន្ត្រី «The Eras Tour» នេះ ត្រូវបានធានាថា «ពុំមានអារម្មណ៍មិនល្អ» ចំពោះខនសឺតរបស់ Taylor Swift៕
Taylor Swift កំពុងច្រៀង ស្រាប់តែលោតចូលទឹកហែលទៅបាត់