យោងតាមប្រកាសស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី 21 ដល់ថ្ងៃទី 31 ខែមីនា 2023 របស់ក្រសួងពាណិជ្ជកម្ម សាំងធម្មតានឹងត្រូវលក់ 4,200 រៀល/លីត្រ (ចុះ ១០០ រៀល) និងប្រេងម៉ាស៊ូតត្រូវលក់ 4,050 រៀល/លីត្រ ធ្លាក់ថ្លៃ ២០០ រៀល ធៀបនឹងរយៈពេលកន្លង។