ក្រុមបាល់ទាត់ជម្រើសជាតិ U-20 អ៊ីរ៉ាក់ កំពុងមានភាពជឿជាក់ខ្លាំងទៅលើលទ្ធផលល្អនៅវគ្គផ្ដាច់ព្រ័ត្រ U-20 អាស៊ី 2023 បើទោះជាត្រូវប៉ះនឹងក្រុមម្ចាស់ផ្ទះ។
សមត្ថភាពរបស់ U-20 អ៊ីរ៉ាក់ត្រូវបានគេសង្ស័យ បន្ទាប់ពីក្រុមជម្រើសជាតិនេះបានបរាជ័យនៅចំពោះមុខអ៊ូសបេគីស្ថានក្នុងការប្រកួតនៅវគ្គមុន។ ជាងនេះ U-20 អ៊ីរ៉ាក់ដែលបានបន្តដំណើរទៅមុខក៏ព្រោះតែបានឈ្នះឥណ្ឌូណេស៊ីដោយសារមានសន្ទស្សន៍រងខ្ពស់ជាង។ ប៉ុន្តែ ក្រោយមក U-20 អ៊ីរ៉ាក់ក៏បានបង្ហាញកម្លាំងរបស់ខ្លួននៅពេលយកឈ្នះលើអ៊ីរ៉ង់ និងជប៉ុន ហើយបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ។
គ្រូបង្វឹករបស់ក្រុមអ៊ីរ៉ាក់ Emad Mohammed សង្កត់ធ្ងន់ថា ក្រុមរបស់លោកនឹងបន្តអនុវត្ត «វិធីសាស្ត្រទាត់សម្រាប់ការប្រកួតនីមួយៗ» ដែលបានជួយឱ្យពួកគេបានចូលទៅក្បែរតំណែងជើងឯក U-20 អាស៊ី 2023 ជាលើកដំបូងក្រោយពីអតីតខ្សែប្រយុទ្ធ (Emad Mohammed) រូបនេះមកដឹកនាំក្រុមជម្រើសជាតិដែលដណ្ដើមបានជ័យជម្នះនៅពានរង្វាន់ជើងឯក U-19 អាស៊ី ពេល Emad Mohammed នៅជាកីឡាករ។
«យើងបានរៀបផែនការធ្វើយ៉ាងណាដើម្បីអាចឆ្លងកាត់វគ្គសន្សំពិន្ទុ ហើយក្រោយមក យើងក៏បានរៀបគម្រោងធ្វើយ៉ាងណាដើម្បីអាចឆ្លងផុតវគ្គ ¼។ យើងបានជួបជនជាតិជប៉ុននៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពួកគេគឺជាក្រុមពិសេស» គ្រូបង្វឹករបស់ក្រុមអ៊ីរ៉ាក់ Emad Mohammed ថ្លែងដូច្នេះ។
ក្រុមបាល់ទាត់ជម្រើសជាតិ U-20 អ៊ូសបេគីស្ថាន ឈ្នះ U-20 អ៊ីរ៉ាក់ 1-0 ក្នុងវគ្គ 1/4 នៅ U-20 អាស៊ី 2023
លោក Emad Mohammed បន្តថា «U-20 អ៊ីរ៉ាក់បានយកឈ្នះដើម្បីបានឡើងដល់វគ្គផ្ដាច់ព្រ័ត្រជាមួយក្រុមម្ចាស់ផ្ទះ។ នេះគឺជាការប្រកួតលើកទីពីររបស់យើងជាមួយនឹងអ៊ូសបេគីស្ថាន ហើយតាំងពីការប្រកួតដំបូង ក្រុមរបស់យើងទាំងមូលបានយល់ច្បាស់អំពីក្រុមបាល់ទាត់មួយនេះ។ U-20 អ៊ីរ៉ាក់មានប្រៀបច្រើនពីការប្រកួតនោះ»។
«គណៈកម្មការគ្រូបង្វឹកនឹងប្រមូលយកទិន្នន័យទាំងអស់ពីការប្រកួតដំបូងរហូតដល់វគ្គផ្ដាច់ព្រ័ត្រ ហើយយើងនឹងកែលំអរាល់កំហុសឆ្គងដែលយើងបានជួបក្នុងការប្រកួតទាំងនោះ» គ្រូបង្វឹករបស់អ៊ីរ៉ាក់អះអាងដូច្នេះ។
វគ្គផ្ដាច់ព្រ័ត្ររបស់ពានរង្វាន់ជើងឯកបាល់ទាត់បុរសអាយុក្រោម 20 ឆ្នាំនៅទ្វីបអាស៊ីឆ្នាំ 2023 រវាងក្រុមជម្រើសជាតិអ៊ូសបេគីស្ថាន និងអ៊ីរ៉ាក់ នឹងត្រូវធ្វើឡើងនៅឯកីឡដ្ឋាន Bunyodkor ក្នុងរដ្ឋធានីតាស្កិន ប្រទេសអ៊ូសបេគីស្ថាន វេលាម៉ោង 21:00 នាទី ថ្ងៃទី 18 មីនា 2023៕