គ្រួសារ Ambani នៅប្រទេសឥណ្ឌា បានក្លាយជាអ្នកមានជាងគេនៅទ្វីបអាស៊ីជាលើកទីបួន ដោយមានទ្រព្យសរុបច្រើនជាង 79 ពាន់លានដុល្លារអាម៉េរិក។
យោងតាមស្ថិតិរបស់ទំព័រ Bloomberg Billionaires Index ទ្រព្យសម្បត្តិរបស់ 20 គ្រួសារដែលមានជាងគេនៅអាស៊ីក្នុងឆ្នាំនេះបានថយចុះ 17.7 ពាន់លានដុល្លារ ធៀបនឹងឆ្នាំកន្លង មកនៅត្រឹម 478.1 ពាន់លានដុល្លារ។ មូលហេតុសំខាន់ដែលនាំឱ្យមានការថយចុះនេះគឺដោយសារទ្រព្យរបស់ 5 គ្រួសារនៅឥណ្ឌា បានថយចុះសរុប 17.1 ពាន់លានដុល្លារអាម៉េរិក។
ឆ្នាំនេះ គ្រូសារលោក Mukesh Ambani ឈរលើកំពូលតារាងចំណាត់ថ្នាក់ជាលើកទីបួន។ បន្ទាប់មកគឺគ្រួសារ Hartono និងគ្រួសារ Kwok។
ខាងក្រោមនេះគឺជាគ្រួសារទាំង 10 មានជាងគេបង្អស់នៅទ្វីបអាស៊ីក្នុងឆ្នាំ 2023 ៖
10- Lee
- ក្រុមហ៊ុន៖ Samsung
- ទីស្នាក់ការកណ្ដាល៖ កូរ៉េខាងត្បូង
- ជំនាន់អ្នកគ្រប់គ្រងក្រុមហ៊ុន៖ 3
- ទ្រព្យ៖ 18.5 ពាន់លានដុល្លារអាម៉េរិក
9- Tsai
- ក្រុមហ៊ុន៖ Cathay Financial, Fubon Financial
- ទីស្នាក់ការកណ្ដាល៖ កោះតៃវ៉ាន់
- ជំនាន់អ្នកគ្រប់គ្រងក្រុមហ៊ុន៖ 3
- ទ្រព្យ៖ 21.4 ពាន់លានដុល្លារអាម៉េរិក
8- Pao/Woo
- ក្រុមហ៊ុន៖ BW Group, Wheelock
- ទីស្នាក់ការកណ្ដាល៖ ហុងកុង (ប្រទេសចិន)
- ជំនាន់អ្នកគ្រប់គ្រងក្រុមហ៊ុន៖ 3
- ទ្រព្យ៖ 22.6 ពាន់លានដុល្លារអាម៉េរិក
7- Cheng
- ក្រុមហ៊ុន៖ New World Development, Chow Tai Fook
- ទីស្នាក់ការកណ្ដាល៖ ហុងកុង (ប្រទេសចិន)
- ជំនាន់អ្នកគ្រប់គ្រងក្រុមហ៊ុន៖ 4
- ទ្រព្យ៖ 25.9 ពាន់លានដុល្លារអាម៉េរិក
6- Yoovidhya
- ក្រុមហ៊ុន៖ TCP Group
- ទីស្នាក់ការកណ្ដាល៖ ប្រទេសថៃ
- ជំនាន់អ្នកគ្រប់គ្រងក្រុមហ៊ុន៖ 2
- ទ្រព្យ៖ 27.4 ពាន់លានដុល្លារអាម៉េរិក
5- Chearavanont
- ក្រុមហ៊ុន៖ Charoen Pokphand Group
- ទីស្នាក់ការកណ្ដាល៖ ប្រទេសថៃ
- ជំនាន់អ្នកគ្រប់គ្រងក្រុមហ៊ុន៖ 4
- ទ្រព្យ៖ 28.2 ពាន់លានដុល្លារអាម៉េរិក
4- Mistry
- ក្រុមហ៊ុន៖ Shapoorji Pallonji Group
- ទីស្នាក់ការកណ្ដាល៖ ឥណ្ឌា
- ជំនាន់អ្នកគ្រប់គ្រងក្រុមហ៊ុន៖ 5
- ទ្រព្យ៖ 28.4 ពាន់លានដុល្លារអាម៉េរិក
3- Kwok
- ក្រុមហ៊ុន៖ Sun Hung Kai Properties
- ទីស្នាក់ការកណ្ដាល៖ ហុងកុង (ប្រទេសចិន)
- ជំនាន់អ្នកគ្រប់គ្រងក្រុមហ៊ុន៖ 3
- ទ្រព្យ៖ 34.8 ពាន់លានដុល្លារអាម៉េរិក
2- Hartono
- ក្រុមហ៊ុន៖ Djarum, Bank Central Asia
- ទីស្នាក់ការកណ្ដាល៖ ឥណ្ឌូណេស៊ី
- ជំនាន់អ្នកគ្រប់គ្រងក្រុមហ៊ុន៖ 3
- ទ្រព្យ៖ 38.8 ពាន់លានដុល្លារអាម៉េរិក
1-Ambani
- ក្រុមហ៊ុន៖ Reliance Industries
- ទីស្នាក់ការកណ្ដាល៖ ឥណ្ឌា
- ជំនាន់អ្នកគ្រប់គ្រងក្រុមហ៊ុន៖ 3
- ទ្រព្យ៖ 79.3 ពាន់លានដុល្លារអាម៉េរិក