
ក្រុមហ៊ុន «Won Star Enterprise Co., Ltd.» ត្រូវបានគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគរួចហើយ។ នេះបើតាមទំព័របណ្ដាញសង្គមរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះផ្សាយនារសៀលថ្ងៃនេះ។
យោងតាម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងវិនិយោគរបស់ក្រុមហ៊ុន Won Star Enterprise នឹងបង្កើតរោងចក្រផលិតអំពូលភ្លើងលំអ សម្ភារៈលំអធ្វើពីប្លាស្ទិក និងសម្ភារៈតាំងលំអផ្សេងៗ (String Light, LED, Sculpture, Ancient Tree Elf…)។
រោងចក្ររបស់ក្រុមហ៊ុន “Won Star Enterprise ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស៍ នៅខេត្តស្វាយរៀងនេះ មានទុនវិនិយោគចំនួនពីរលានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណ 350 កន្លែង។

