គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យក្រុមហ៊ុនវិនិយោគចំនួនពីរ បង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលគ្រោងនឹងបង្កើតការងារថ្មីប្រមាណជាង 2,900 កន្លែង នៅភ្នំពេញ និងខេត្តកំពង់ស្ពឺ ដោយមានទុនសរុបប្រមាណ 10.2 លានដុល្លារអាម៉េរិក។
ក្រុមហ៊ុនវិនិយោគថ្មីទាំងនេះរួមមាន៖
ក្រុមហ៊ុន DUN TAI GARMENT (CAMBODIA) CO., LTD ៖ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ 3 ភូមិព្រៃស្រួល ឃុំពោធិ៍អង្ក្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ 5.1 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 1,326 កន្លែង។
ក្រុមហ៊ុន PRECLO (CAMBODIA) CO., LTD ៖ គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ 5.1 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 1,639 កន្លែង។