ក្រោយការប្រើប្រាស់អស់មួយរយៈពេល Ronaldo សម្រេចចិត្តពពាយនាយលក់យន្តហោះល្បឿនលឿន Gulfstream G200 ហើយ Mbappe ទំនងជានឹងបានក្លាយជាម្ចាស់ថ្មីរបស់យន្តហោះនេះ។
ឆ្នាំ 2015 Ronaldo បានទិញយន្តហោះ Gulfstream G200 ក្នុងតម្លៃ 20 លានអឺរ៉ូ។ នេះគឺជាយន្តហោះខ្នាតតូចអាចដឹកមនុស្សបានពី 8 ដល់ 10 នាក់ និងមានល្បឿន 901 គីឡូម៉ែត្រ/ម៉ោង រួមនឹងមានសម្ភារៈជាច្រើនផ្សេងទៀត មានដូចជា wifi ចង្ក្រានដោយឡែក និងគ្រែសម្រាប់សម្រាកជាដើម។
ក៏ប៉ុន្តែ ដោយសារតែពេលនេះគ្រួសាររបស់ Ronaldo មានសមាជិកច្រើនជាងមុន ដូច្នេះ Gulfstream G200 លែងសមស្របទៀតហើយ។ ហេតុនេះកំពូលតារាបាល់ទាត់របស់ព័រទុយហ្កាល់ ក៏បានសម្រេចចិត្តពពាយនាយលក់យន្តហោះនេះ។
តម្លៃលក់របស់យន្តហោះប្រណីត Gulfstream G200 នេះ មិនទាន់ត្រូវបានបង្ហើបឱ្យដឹងនៅឡើយ ប៉ុន្តែ វាអាចមានតម្លៃពី 12 លាន ទៅ 16 លានអឺរ៉ូ។ ម្ចាស់បន្ទាប់របស់ Gulfstream G200 អាចជា Mbappe ដែលជាកីឡាករបារាំងរបស់ក្លឹប PSG។ Mabappe គឺជាអ្នកគាំទ្រតាំងពីតូចរបស់ Cristiano Ronaldo ដូច្នេះ នៅពេល CR7 ពពាយនាយលក់យន្តហោះនេះ Mbappe ក៏ប្រញាប់សួរនាំរកទិញភ្លាម។
តាមគម្រោង បន្ទាប់ពីលក់យន្តហោះ Gulfstream G200 Ronaldo នឹងងាកទៅទិញ Gulfstream G650 ដែលមានតម្លៃប្រហែល 65 លានដុល្លារអាម៉េរិក ជាយន្តហោះដែលមានកៅអីចំនួន 18 និងធំទូលាយ។
Ronaldo បច្ចុប្បន្នលេងឱ្យក្លឹប Al Nassr របស់អារ៉ាប៊ីសាអូឌីត បន្ទាប់ពីបានចាកចេញពី Man United ក្រោយការប្រកួតនៅ World Cup 2022។ នៅឯក្លឹប Al Nassr CR7 ទទួលបានប្រាក់បៀវត្សរ៍ 200 លានដុល្លារអាម៉េរិក៕