កប៉ាល់យក្ស Pioneering Spirit មានកម្ពស់ស្មើនឹងអគារ 30 ជាន់ និងធំជាងតួ Eiffel អាចរុះរើប្រព័ន្ធខួងអណ្ដូងប្រេងទាំងមូលនៅលើសមុទ្រ។
Pioneering Spirit គឺជាកប៉ាល់សាងសង់ដែលធំជាងគេបង្អស់លើពិភពលោក។ ប្រការមួយក្នុងចំណោមប្រការដ៏គួរចាប់អារម្មណ៍បំផុតរបស់វា នោះគឺសមត្ថភាពក្នុងការរុះរើប្រព័ន្ធខួងអណ្ដូងប្រេងទាំងមូលនៅលើសមុទ្រ។
កប៉ាល់ខ្នាតយក្សនេះ អាចកាត់ផ្ដាច់ជើងដែកថែបរបស់ប្រព័ន្ធខួរអណ្ដូងប្រេងលើសមុទ្រ និងលើកប្រព័ន្ធខួរទាំងមូលចេញពីបាតសមុទ្រ ដោយការប្រើប្រាស់ប្រព័ន្ធស្ទូចកម្លាំងខ្លាំង និងបច្ចេកវិទ្យាកាត់ទំនើប។
ខាងលើនេះមិនត្រឹមតែជួយកាត់បន្ថយបរិមាណនៃបំណែករបស់ប្រព័ន្ធខួងដែលធ្លាក់ទៅក្រោមទឹកសមុទ្រនោះទេ ប៉ុន្តែក៏ជួយកាត់បន្ថយហានិភ័យដែលនាំឱ្យខូចបរិស្ថានផងដែរ។ ក្រៅពីសមត្ថភាពខាងលើ កប៉ាល់ Pioneering Spirit ក៏ថែមទាំងអាចដំឡើងបណ្ដាញបំពង់នានានៅបាតសមុទ្រទៀតផង។
Pioneering Spirit មានបណ្ដោយ 382 ម៉ែត្រ និងទទឹង 124 ម៉ែត្រ ក្នុងនោះផ្នែកដែលមានចន្លោះមានបណ្ដោយ 122 ម៉ែត្រ និងទទឹង 59 ម៉ែត្រ ធ្វើឱ្យវាធំជាងពីរដងធៀបនឹងកប៉ាល់ដឹកប្រេង។
កប៉ាល់យក្ស Pioneering Spirit មានកម្ពស់ស្មើនឹងអគារ 30 ជាន់ និងធំជាងតួ Eiffel។ កប៉ាល់នេះប្រៀបបានទៅនឹងកូនភ្លោះមួយគូដែលមានរាងកាយជាប់គ្នា និងអាចធ្វើដំណើរដោយកម្លាំងម៉ាស៊ីនផ្ទាល់ខ្លួនក្នុងល្បឿន 26 គីឡូម៉ែត្រ/ម៉ោង អនុញ្ញាតឱ្យវាអាចធ្វើសកម្មភាពគ្រប់ទីកន្លែងនៅលើសមុទ្រអន្តរជាតិ៕