(អារ៉ាប៊ីសាអូឌីត) – កាលពីព្រលប់ថ្ងៃទី 19 មករា 2023 កំពូលតារាបាល់ទាត់ Lionel Messi និង Cristiano Ronaldo ឱប និងកៀក ក គ្នានៅក្នុងការប្រកួតបាល់ទាត់មួយនៅអារ៉ាប៊ីសាអូឌីត ដែលអាចជាការប៉ះគ្នាចុងក្រោយរបស់ពួកគេ។
ប៉ុន្មានវិនាទីមុនពេលគ្រាប់បាល់រមៀលក្នុងការប្រកួតមិត្តភាពរវាង PSG និង Saudi All-Star XI កីឡាករ Ronaldo ដើរទៅចាប់ដៃ និងកៀកស្មា Messi។ ម្ចាស់ជើងឯក World Cup 2022 ក៏ចាប់ដៃ និងយកដៃម្ខាងឱបចង្កេះរបស់ខ្សែប្រយុទ្ធជនជាតិព័រទុយហ្កាល។ Ronaldo និយាយមួយឃ្លា ហើយ Messi ក៏ងក់ក្បាលយល់ព្រម។
នៅក្នុងផ្លូវក្រោមដី ពេលត្រៀមចេញមកកាន់ទីលានប្រកួត Ronaldo ក៏បានចាប់ដៃ និងឱបកីឡាករនានារបស់ PSG ក្នុងនោះមានទាំង Neymar, Kylian Mbappe និង Messi ផងដែរ។ ខ្សែប្រយុទ្ធវ័យ 37 ឆ្នាំ Ronaldo ធ្វើជាប្រធានក្រុមកីឡាករម្ចាស់ផ្ទះ នៅក្នុងការប្រកួតដំបូងរបស់ខ្លួនបន្ទាប់ពីក្រុមជម្រើសជាតិព័រទុយហ្កាលត្រូវបានម៉ារ៉ុកជម្រុះចេញពី World Cup 2022 ត្រឹមវគ្គ 8 ក្រុមចុងក្រោយ។
ក្នុងការប្រកួតដែលមានវត្តមានរបស់កីឡាករកំពូលៗ មានជាអាទិ៍ Ronaldo, Messi, Neymar និង Mbappe នេះ Ronaldo រកបាន 2 គ្រាប់ ខណៈ Messi ក៏រកបាន 1 គ្រាប់ មុនពេល PSG ឈ្នះ Saudi All-Star XI ក្នុងលទ្ធផល 5-4។
…