អ្នកមានជាងគេនៅអង់គ្លេស Sir Jim Ratcliffe បានចូលរួមការប្រជែងទិញក្រុមបីសាចក្រហម Manchester United នេះបើតាមសារព័ត៌មាន The Sun។
ក្លឹបម្ចាស់ទីលាន Old Trafford ត្រូវបានប្រធាន Glazer ដាក់លក់កាលពីខែវិច្ឆិកា 2022 ហើយថ្មីៗនេះ Ratcliffe បានបញ្ជាក់ថា លោកកំពុងចូលរួមប្រជែងដើម្បីក្លាយជាម្ចាស់ក្លឹបនេះ។
ទោះជាយ៉ាងណាក៏ដោយ ការទិញដូរអាចទៅរួចលុះណាតែ Ratcliffe ហ៊ានចំណាយប្រាក់មិនក្រោម 5 ពាន់លានផោន ដែលប្រហែលនឹង 6 ពាន់លានដុល្លារអាម៉េរិក ទៅឱ្យគ្រួសារ Glazer។