នាថ្ងៃទី 18 មករា 2023 នេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡូបមេន បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់ និងទទួលស្គាល់ផែនការមេ លើគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិអេកូទេសចរណ៍កោះរ៉ុង នៅតំបន់អភិវឌ្ឍន៍កោះរ៉ុង ខេត្តព្រះសីហនុ។
ពិធីចុះហត្ថលេខានេះត្រូវបានធ្វើឡើងនៅសណ្ឋាគារ Cambodiana ក្នុងរាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។
យោងតាមកិច្ចព្រមព្រៀង គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិកោះរ៉ុង (លំដាប់ 4 C) នឹងចំណាយថវិកាប្រមាណ 300 លានដុល្លារ និងសាងសង់ក្នុងរយៈពេល 5 ឆ្នាំ។