HOP Electric ដែលជាអ្នកផលិតយានយន្តអគ្គិសនីមានទីស្នាក់ការនៅប្រទេសឥណ្ឌា បានចាប់ផ្ដើមចែកចាយម៉ូតូអគ្គិសនីថ្មីបំផុតរបស់ខ្លួនចំនួន 2,500 គ្រឿងដំបូងនៅក្នុងទីក្រុង Jaipur។
យោងតាមក្រុមហ៊ុនខាងលើ ក្នុងរង្វង់ 2 ខែ រាប់ចាប់ពីថ្ងៃបង្ហាញខ្លួន ម៉ូតូអគ្គិសនី HOP OXO របស់ពួកគេ ទាក់ទាញអតិថិជនបញ្ជាទិញបានជាង 10,000 លើក និង 50,000 នាក់សម្ដែងចំណាប់អារម្មណ៍តាមរយៈគេហទំព័រក្រុមហ៊ុន។
ប្រធានផ្នែកទីផ្សាររបស់ HOP Electric បានឱ្យដឹងថា ការយឺតយ៉ាវដែលបានកើតឡើងកន្លងមកគឺដោយសារការអនុវត្តស្ដង់ដា និងការសាកល្បងថ្មី ក៏ដូចជាការកែប្រែលក្ខន្តិកៈរបស់កម្មវិធី FAME II។ ក្រៅពី Jaipur ក្រុមហ៊ុន HOP Electric ក៏នឹងឆាប់ចាប់ផ្ដើមប្រគល់ទំនិញនៅតាមបណ្ដារដ្ឋដទៃរបស់ឥណ្ឌា ក្នុងពេលឆាប់ៗខាងមុខ៕