ក្រុមជម្រើសជាតិថៃ ទទួលដំណឹងមិនល្អនៅពេល Teerasil Dangda រងរបួសនៅក្នុងការប្រកួតជាមួយម៉ាឡេស៊ីនៅជើងទីពីរនៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររបស់ AFF Cup 2022 កាលពីព្រលប់ថ្ងៃទី 10 មករា ដែលថៃបានយកឈ្នះ 3-0។
ខ្សែប្រយុទ្ធលេខមួយរបស់ថៃ Teerasil Dangda រងរបួសក្នុងម៉ោងចន្លោះពីរតង់។ យោងតាមសារព័ត៌មានថៃ Thairath ខ្សែប្រយុទ្ធវ័យ 34 ឆ្នាំនេះ រងរបួសត្រង់កំភួនជើង។ គាត់ត្រូវបាននាំទៅមន្ទីរពេទ្យដើម្បីពិនិត្យលំអិតអំពីស្ថានភាពរបួស។
មុនពេលចាកចេញពីទីលាន Teerasil រួមចំណែកបានមួយគ្រាប់ដំបូងដោយការតែតបញ្ចូលទីនៅនាទីទី 19។ ក្នុងតង់ទីពីរ Bordin Phala និង Adisak Kraisorn រកបានពីរគ្រាប់ទៀតនៅនាទីទី 55 និង 71។ ចប់ការប្រកួត ថៃផ្ដួលម៉ាឡេស៊ី 3-0 ក្នុងជើងទីពីរ និងឈ្នះសរុប 3-1 ហើយក៏បានឡើងទៅវគ្គផ្ដាច់ព្រ័ត្រដែលនឹងត្រូវជួបវៀតណាម។
ដំណឹងស្ដីពីខ្សែប្រយុទ្ធលេខមួយរបស់ថៃ Teerasil Dangda រងរបួស គឺជារឿងមិនល្អសម្រាប់ថៃ នៅក្នុងការត្រៀមខ្លួនដើម្បីទៅប្រកួតជាមួយវៀតណាមនៅថ្ងៃទី 13 និង 16 មករាខាងមុខ៕