កាលពីថ្ងៃទី 28 ធ្នូ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ Jurin Laksanawisit បានឱ្យដឹងថា ការនាំចេញទំនិញរបស់ប្រទេសនេះ អាចបន្តថយចុះក្នុងខែធ្នូ ដោយសារឧនភាពសេដ្ឋកិច្ចសកល ប៉ុន្តែជឿជាក់ថា ការនាំចេញពេញមួយឆ្នាំ 2022 នឹងមានកំណើនប្រហែល 7%។
យោងតាមទិន្នន័យរបស់ ក្រសួងពាណិជ្ជកម្ម ការនាំចេញរបស់ ប្រទេសថៃ ក្នុង 11 ខែដំបូងនៃឆ្នាំ 2022 បានកើន 7.6% ដោយសម្រេចបាន 9.16 ទ្រីលានបាត (ប្រហែល 265.34 ពាន់លានដុល្លារអាម៉េរិក) លើសពីគោលដៅ 9 ទ្រីលានបាតសម្រាប់ឆ្នាំនេះ។ ចំណែកពាណិជ្ជកម្មឆ្លងដែនក្នុងដំណាក់កាលដូចគ្នា សម្រេចបាន 944 ពាន់លានបាត ថយចុះ 0.51% ធៀបនឹងឆ្នាំកន្លង។
ក៏ប៉ុន្តែ ការនាំចេញរបស់ ថៃ ក្នុង 11 ខែដំបូងនៃឆ្នាំ 2022 បានធ្លាក់ចុះ 6% ធៀបនឹង 11 ខែដើមឆ្នាំ 2021 ដោយថយមកនៅត្រឹម 22.3 ពាន់លានដុល្លារអាម៉េរិក ខណៈដែលការនាំចូលកើន 5.6% ដោយសម្រេចបាន 23.65 ពាន់លានដុល្លារអាម៉េរិក។ តួលេខរបស់ខែធ្នូក៏ត្រូវបានព្យាករថា នឹងថយចុះធៀបនឹងឆ្នាំកន្លង។ ក្រៅពីនេះ ប្រទេសថៃ ក៏មានឱនភាពពាណិជ្ជកម្មរហូតដល់ 15.08 ពាន់លានដុល្លារអាម៉េរិក ក្នុង 11 ខែកន្លង។
បណ្ដាទីផ្សារនាំចេញដែលមានកំណើនខ្ពស់ជាងគេក្នុងខែវិច្ឆិកា 2022 របស់ ថៃ រួមមាន អ៊ីរ៉ាក់ (215.6%), បារ៉ែន (153.1%), អារ៉ាប៊ីសាអូឌីត (40.1%), អង់គ្លេស (22.2%) និង ឡាវ (21.3%)៕