យោងតាមតម្លៃក្នុងទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈចាប់ពីថ្ងៃទី 11 ដល់ 20 ធ្នូ 2022 នឹងត្រូវលក់ 4,368 រៀល/លីត្រ សម្រាប់សាំងធម្មតា និង 4,718 រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។ ប៉ុន្តែ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅ កម្ពុជា ចំនួន 6.5 សេនដុល្លារ/លីត្រ។
ដូច្នេះ ថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្តពីថ្ងៃទី 11 ដល់ 20 ធ្នូ 2022 នឹងចុះមកនៅត្រឹម 4,100 រៀល/លីត្រ សម្រាប់សាំងធម្មតា និង 4,450 រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត។