ទំព័រ Bild របស់ អាល្លឺម៉ង់ ចុះផ្សាយថា នៅក្នុងសន្និសីទសារព័ត៌មានដើម្បីស្វែងរកមូលហេតុនៃការបរាជ័យរបស់ ក្រុមជម្រើសជាតិអាល្លឺម៉ង់ នៅ World Cup 2022 ក្រុម WAGs (គូស្នេហ៍របស់កីឡាករ) របស់ ក្រុមជម្រើសជាតិ ត្រូវបានមេដឹកនាំមួយចំនួននៅ សហព័ន្ធបាល់ទាត់អាល្លឺម៉ង់ «ហៅឈ្មោះ»។
ក្រោយរដូវកាល World Cup 2018 ដែលមិនបានឆ្លងផុតវគ្គចែកពូល ក្រុមជម្រើសជាតិអាល្លឺម៉ង់ ក៏បានប្ដេជ្ញាចិត្តខ្ពស់សម្រាប់រដូវកាលនៅ កាតា។ ប៉ុន្តែ ពួកគេនៅតែលេងមិនបានល្អដដែល ហើយក៏មិនអាចឡើងដល់វគ្គ 1/8 ជាលើកទីពីរនៅ World Cup ពីររដូវកាលចុងក្រោយនេះ។
ក្រោយបរាជ័យនៅ កាតា ក្រុមអាល្លឺម៉ង់ ក៏ត្រលប់ទៅស្រុកវិញ។ ថ្មីៗនេះ សហព័ន្ធបាល់ទាត់អាល្លឺម៉ង់ (DFB) បានធ្វើសន្និសីទ 2 ម៉ោងដើម្បីវិភាគ រកមូលហេតុនៃការបរាជ័យរបស់ ក្រុមជម្រើសជាតិ នៅ World Cup 2022។
មានមូលហេតុជាច្រើនត្រូវបានលើកឡើង ក្នុងនោះក៏មានការពិតដែលថា គ្រូបង្វឹក Hansi Flick បានអនុញ្ញាតឱ្យប្រពន្ធ និងមិត្តស្រីរបស់កីឡាករ ស្នាក់នៅក្នុងសណ្ឋាគាររបស់ក្រុម។ ប្រធានសហព័ន្ធបាល់ទាត់អាល្លឺម៉ង់ Bernd Neuendorf និងអនុប្រធាន Joachim Watzke យល់ថា វត្តមានរបស់ Wags បានធ្វើឱ្យកីឡាករអាល្លឺម៉ង់ ត្រូវបែកអារម្មណ៍។ ក្រុមមេដឹកនាំរបស់ DFB មិនពេញចិត្តនៅពេលឃើញកីឡាករត្រូវថែទាំកូន។
យោងតាម Bild គ្រូបង្វឹក Flick នឹងនៅតែបន្តការងារជាធម្មតា។ លោក Flick នឹងដឹកនាំក្រុមជម្រើសជាតិរបស់ អាល្លឺម៉ង់ ទៅប្រកួតនៅ Euro 2024៕