
ក្រោយពីបានឈ្នះលើ អ៊ីរ៉ង់ 1-0 ដោយសារថ្វីជើងរបស់ Christian Pulisic កាលពីយប់ថ្ងៃទី 29 វិច្ឆិកា ក្រុមជម្រើសជាតិអាម៉េរិក ដណ្ដើមបានសំបុត្រដែលនៅសល់ក្នុងពូល B ឡើងទៅកាន់វគ្គ 1/8 របស់ World Cup 2022។
គ្រាប់បាល់ជ័យជម្នះតែមួយគ្រាប់គត់ត្រូវបានទាត់នៅនាទីទី 38 នៅពេល Weston McKennie បញ្ជូនបាល់ឱ្យ Sergino Dest រុលទៅកាន់ស្លាបខាងស្ដាំ។ Dest តែតបញ្ជូនទៅកាន់តំបន់គ្រោះថ្នាក់ដើម្បីឱ្យ Christian Pulisic ស្កាត់ស៊ុតប៉ើងសំណាញ់របស់ Alireza Beiranvand។
ដោយត្រូវការតែមួយពិន្ទុះទៀតដើម្បីបន្តដំណើរ ដូច្នេះ នៅក្នុងកីឡដ្ឋាន Al Thumana ក្រុមរបស់ អ៊ីរ៉ង់ ផ្ដោតទៅលើការការពារច្រើនជាង។ ក្នុងតង់ទីមួយ អ៊ីរ៉ង់ គ្រប់គ្រងបាល់បាន 39% និងទុកឱ្យ អាម៉េរិក បញ្ចេញកម្លាំង។

វិធីសាស្ត្រខាងលើរបស់ អ៊ីរ៉ង់ បានធ្វើឱ្យ អាម៉េរិក ជួបការលំបាក។ ក្រោយរកបានមួយគ្រាប់នៅនាទីទី 38 ដែលជាថ្វីជើងរបស់ Pulisic អាម៉េរិក ត្រូវទាត់រហូតដល់នាទីថែមម៉ោង ទើបអាចស៊ុតបញ្ចូលទីរបស់ អ៊ីរ៉ង់ ជាលើកទីពីរ។ ក៏ប៉ុន្តែ គ្រាប់បាល់នេះមិនត្រូវបានទទួលស្គាល់ ដោយសារ Weah អកហ្សឺ។
https://www.youtube.com/watch?v=Onc5HEhApn4
ចូលដល់តង់ទីពីរ ការប្រកួតមានសភាពខ្លាំងក្លា ដោយសារ អ៊ីរ៉ង់ ត្រូវការរកឱ្យបានគ្រាប់បាល់ស្មើ។ ក្រុមអាម៉េរិក ចាប់ផ្ដើមយកចិត្តទុកដាក់លើការការពារ ធ្វើឱ្យ អ៊ីរ៉ង់ គ្រប់គ្រងបាល់បានច្រើន។ ក៏ប៉ុន្តែ ចុងក្រោយ អ៊ីរ៉ង់ នៅតែចាញ់ អាម៉េរិក 0-1។
បរាជ័យនេះ នាំឱ្យ អ៊ីរ៉ង់ បាត់បង់តំណែងលេខ 2 ក្នុងពូល ហើយក្លាយជាតំណាងរបស់ អាស៊ី ទីពីរដែលត្រូវចាកចេញពី World Cup 2022 បន្ទាប់ពី ក្រុមម្ចាស់ផ្ទះ កាតា។ ចំណែក អាម៉េរិក វិញ ត្រូវបន្តដំណើរទៅមុខ ប៉ុន្តែក៏រងការខូចខាតច្រើននៅពេល Pulisic និង McKennie សុទ្ធតែចាកចេញពីទីលានប្រកួតដោយសាររងរបួស។
