នៅផ្ទះរបស់ខ្ញុំ ក៏ដូចជាអ្នកស្រុកចំការនៅភូមិខ្ញុំ (កម្ពុជា) កូនដើមចេកគឺជាបន្លែដែលអាចយកមកធ្វើជាមុខម្ហូបមួយចំនួន ចំណែកដើមចេកចាស់ ចេកដែលប្រមូលផលផ្លែរួច តែងត្រូវអ្នកភូមិកាប់រំលំចោល ឬកាប់យកមកធ្វើជាចំណីសម្រាប់សត្វចិញ្ចឹម មានជ្រូក និងគោជាដើម ប៉ុន្តែ នៅ ប្រទេសជប៉ុន វិញ ដើមចេញក្រមុំត្រូវបានកាត់លក់ថ្លឹងគីឡូក្នុងតម្លៃខ្ពស់នៅក្នុងផ្សារទំនើប។
នៅ ប្រទេសជប៉ុន ដើមចេកដែលមានទម្ងន់ពី 400-500 ក្រាម ប្រវែងប្រហែល 10 សម ត្រូវបានដាក់លក់នៅផ្សារទំនើបក្នុងតម្លៃរហូតដល់ 1,400 យ៉េន ប្រហែលនឹង 42,000 រៀល។ មិនមែនជារឿងចម្លែកឡើយដែល ជនជាតិជប៉ុន ផ្ដល់តម្លៃខ្ពស់ទៅលើដើមចេក។
យោងតាមអ្នកវិទ្យាសាស្ត្រ និងវេជ្ជបណ្ឌិត ដើមចេកទាំងមូលសុទ្ធតែមានប្រយោជន៍ចំពោះសុខភាព។ ដើមចេកផ្ទុកសារជាតិកាកសរសៃច្រើន ល្អសម្រាប់អ្នកដែលមានបំណងសម្រកទម្ងន់។ ដើមចេកក៏ផ្ទុកសារជាតិ ប៉ូតាស្យូម វីតាមីន B6 និងសារជាតិចិញ្ចឹមជាច្រើនទៀត។ ស្លឹកចេកខ្ចីក៏ជាថ្នាំដ៏ល្អផងដែរនៅក្នុងឱសថបុរាណ។ ក៏ប៉ុន្តែ ល្អបំផុតគួរហូបក្រោម 5 ដងក្នុងមួយសប្ដាហ៍ ព្រោះថា បើហូបច្រើនជាងនេះអាចធ្វើឱ្យទល់លាមក។
ដើមចេកគឺជាប្រភេទបន្លែដែលត្រូវបានគេវាយតម្លៃថា ស្អាត សុវត្ថិភាព ងាយស្រួលដាំ និងមិនចាំបាច់បាញ់ថ្នាំគីមីដូចប្រភេទបន្លែដទៃ៕