នាព្រឹកថ្ងៃទី 21 វិច្ឆិកា នេះ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្ដីជូនដំណឹងស្ដីពី «តម្លៃលក់រាយប្រេងឥន្ធនៈថ្មី ដែលអនុវត្តចាប់ពីថ្ងៃទី 21 ដល់ថ្ងៃទី 30 វិច្ឆិកា 2022។
សេចក្ដីជូនដំណឹងថ្មីនេះបង្ហាញថា ចាប់ពីថ្ងៃទី 21 វិច្ឆិកាដល់ 30 វិច្ឆិកា 2022 តម្លៃលក់រាយប្រេងឥន្ធនៈនឹងចុះមកនៅ 4,350 រៀល/លីត្រ សម្រាប់ប្រេងសាំងធម្មតា EA92 និង 5,000 រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត DO 50ppm។
យោងតាមការប្រៀបធៀបជាមួយនឹងតម្លៃប្រេងនាពេលកន្លង ឃើញថា តម្លៃប្រេងសាំងដែលអនុវត្តចាប់ពីថ្ងៃទី 21 ដល់ 30 ខែវិច្ឆិកា 2022 មានការធ្លាក់ចុះ ក្នុងនោះ សាំងធ្លាក់ថ្លៃ 50 រៀល ខណៈដែលម៉ាស៊ូតធ្លាក់ថ្លៃ 100 រៀល។
ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម ខាងក្រោម ៖