ក្រសួងព្រះបរមរាជវាំង នឹងបើកដំណើរការឡើងវិញ ទទួលទេសចរជាតិ-អន្តរជាតិ ចូលទស្សនាព្រះបរមរាជវាំង ចាប់ពីថ្ងៃទី 01 ខែធ្នូ តទៅ នេះបើតាម សេចក្ដីជូនដំណឹងរបស់ សម្ដេចចៅហ្វាវាំង គង់ សំអុល ចុះថ្ងៃទី 17 វិច្ឆិកា 2022។
យោងតាមសេចក្ដីជូនដំណឹង ការសម្រេចនេះត្រូវបានធ្វើឡើងដោយយោងទៅតាមព្រះរាជតម្រិះរបស់ ព្រះមហាក្សត្រកម្ពុជា និងព្រះវររាជមាតា ជាទីគោរពសក្ការះដ៏ខ្ពស់ខ្ពស់ ក៏ដូចជាយោងទៅលើលិខិតរបស់ ក្រសួងទេសចរណ៍កម្ពុជា។
ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹងរបស់ ព្រះបរមរាជវាំង ដូចខាងក្រោម ៖