«និយាយដោយស្មោះ ខ្ញុំមិនចង់ធ្វើជា CEO របស់ក្រុមហ៊ុនណាទាំងអស់» សម្ដីមួយឃ្លានេះរបស់មហាសេដ្ឋី អ៊ីឡុន ម៉ាស ដែលជាអ្នកមានទ្រព្យច្រើនជាងគេលើពិភពលោក ត្រូវបានលើកឡើងនៅក្នុងតុលាការ Chancery កាលពីពេលថ្មីៗនេះ។
The Verge បានរាយការណ៍ថា លោក ម៉ាស ទើបតែបានបង្ហាញវត្តមាននៅតុលាការ Chancery ក្នុងរដ្ឋ Delaware សហរដ្ឋអាម៉េរិក ដើម្បីបកស្រាយអំពីកញ្ចប់រង្វាន់ធំសម្រាប់តំណែង CEO របស់ Tesla។ សវនាការបានចាប់ផ្ដើមពីម្សិលមិញ ដើម្បីបញ្ជាក់ឱ្យបានច្បាស់ថា តើក្រុមប្រឹក្សាភិបាលរបស់ Tesla មានសកម្មភាពសមស្របមុនពេលអនុម័តលើកញ្ចប់រង្វាន់តម្លៃប្រហែល 52 លានដុល្លារសម្រាប់លោក ម៉ាស ឬទេ ហើយថា តើលោក ម៉ាស បានបញ្ចេញឥទ្ធិពលទៅលើការសម្រេចនេះដែរ ឬយ៉ាងណា?
អ្វីដែលគួរឱ្យចាប់អារម្មណ៍គឺថា នៅក្នុងសវនាការនេះ លោក ម៉ាស បានរៀបរាប់ថា «និយាយដោយស្មោះ ខ្ញុំមិនចង់ធ្វើជា CEO របស់ក្រុមហ៊ុនណាទាំងអស់»។
យោងតាម The Verge លោក ម៉ាស បានបកស្រាយនូវមូលហេតុដែលនាំឱ្យគាត់មានអារម្មណ៍ពិបាកទ្រាំជាមួយនឹងតំណែងនេះ។ លោក ម៉ាស ក៏បាននិយាយថា «ខ្ញុំគិតថា នឹងកាត់បន្ថយពេលវេលានៅ Twitter និងរកនាយកប្រតិបត្តិម្នាក់មកជំនួស»។
លោក ម៉ាស ថែមទាំងគិតដល់ការលាលែងពីតំណែង CEO របស់ Tesla ទៀតផង នេះបើតាម James Murdoch អតីតសមាជិកក្រុមប្រឹក្សាភិបាលរបស់ Tesla៕