តារាចម្រៀងស្រី នាង Shakira ត្រូវបានគេដាក់ឈ្មោះឱ្យថា «រាជនីចម្រៀង World Cup» ជាមួយនឹងបទចម្រៀងដ៏ល្បីល្បាញ «Hips don’t lie Bamboo», «Waka Waka» និង «La la la»។
តារាចម្រៀងស្រីរូបនេះនឹងច្រៀងនៅក្នុងពិធីបើកការប្រកួត World Cup 2022 នៅទីលានប្រកួត Al Bayt របស់ ប្រទេសកាតា នៅថ្ងៃទី 20 វិច្ឆិកា 2022 ខាងមុខ។ យោងតាមទំព័រសារព័ត៌មាន Musicmundial ស្ថាប័ន FIFA បានអញ្ជើញ Shakira មកច្រៀង ដោយសារតែបណ្ដាបទចម្រៀងដែល FIFA បានបញ្ចេញកន្លងមក មិនទទួលបានជោគជ័យដូចការរំពឹងទុក។
Hayya Hayya (Better Together) ជាបទចម្រៀងដែលច្រៀងដោយ Trinidad Cardona, Davido និង Aisha មានអ្នកចូលមើលតែ 29 លានលើក (16 វិច្ឆិកា 2022) បន្ទាប់ពីបានបង្ហោះលើបណ្ដាញ Youtube រយៈពេល 7 ខែ ហើយ FIFA ក៏ទទួលបានការស្នើឱ្យប្រើប្រាស់បទ Waka Waka របស់ Shakira ឡើងវិញ។
យោងតាម Billboard តារាចម្រៀង Shakari បានបង្ហាញអំពីឥទ្ធិពលជាមួយនឹង World Cup តាមរយៈបទចម្រៀងជានិមិត្តរូបមួយចំនួនដែលតារាចម្រៀងក្រោយៗពិបាកយកឈ្នះ។ ទំព័រសារព័ត៌មាន Rolling Stone យល់ថា រូបមន្តជោគជ័យនៅក្នុងផលិតផលរបស់ Shakira គឺ ចង្វាក់ភ្លេងបែប catchy tune ដ៏គគ្រឹកគគ្រេង ស៊ិចស៊ី រួមនឹងភាពល្បីល្បាញរបស់នាង។
Shakari ចាប់ផ្ដើមភ្ជាប់ទំនាក់ទំនងជាមួយនឹង World Cup ចាប់ពីឆ្នាំ 2006 ជាមួយនឹងបទ Hips don’t lie/Bamboo។ ខុសពីបទចម្រៀងដែលបានជ្រើសរើសជាផ្លូវការរបស់ឆ្នាំនោះ The time of our lives របស់ Shakari បានធ្វើឱ្យកក្រើកបរិយាកាសនៅទីលានប្រកួតរបស់ ប្រទេសអាល្លឺម៉ង់ នាពេលនោះ។
ក្នុងកិច្ចសម្ភាសមួយ Shakari បានឱ្យដឹងថា បទចម្រៀង The time of our lives ខាងលើត្រូវបានដាក់ឈ្មោះដែលមានទំនាក់ទំនងជាមួយនឹងការជជែកគ្នាលេងរបស់នាងជាមួយនឹងតារាចម្រៀងដទៃ។ នាងបកស្រាយថា «ចង្កេះរបស់ខ្ញុំនឹងមិនដែលនិយាយកុហក់ឡើយ។ បើសិនវាមិនគ្រលែង គឺមានន័យថា បទភ្លេងនេះមិនទាន់បានល្អត្រឹមត្រូវ»។
Shakra បានច្រៀង និងសម្ដែងបទ Hips don’t lie នៅក្នុងពិធីបើកការប្រកួត World Cup 2006 នៅ Munich និងមុនការប្រកួតចុងក្រោយនៅ បែរឡាំង ហើយទាក់ទាញការចូលមើលបាន 500 លាននាក់នៅលើ Youtube និង 700 លាននាក់មើលតាមទូរទស្សន៍កាលណោះ។ ឆ្នាំ 2021 Time Out New York បានចាត់ Hips don’t lie ទៅក្នុងចំណាត់ថ្នាក់ទី 11 ស្ដីពីបទចម្រៀងប៉ប់ដែលពីរោះ និងអស្ចារ្យជាងគេក្នុងប្រវត្តិសាស្ត្រ។
បួនឆ្នាំក្រោយមក Shakira ក៏បានច្រៀងបទចម្រៀងផ្លូវការ Waka Waka របស់ World Cup នៅ អាហ្វ្រិកខាងត្បូង។ មនុស្សជាច្រើននៅ អាហ្វ្រិក យល់ថា ការជ្រើសរើស Shakira គឺជារឿងមិនសមស្រប ហើយនាងគួរតែទុកឱកាសនេះឱ្យតារាចម្រៀងក្នុងស្រុក។ ប៉ុន្តែ ភាពទាក់ទាញរបស់ Waka Waka បានបញ្ជាក់ថា ការជ្រើសរើស Shakira គឺជារឿងត្រឹមត្រូវបំផុត។
ចំណែកបទ La la la របស់ World Cup 2014 នៅ ប្រេស៊ីល ដែលជាបទទីពីររបស់រដូវកាល និងត្រូវបានច្រៀងដោយ Shakira ក៏មិនអន់ឡើយ៕