នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh នឹងមកបំពេញទស្សនកិច្ចផ្លូវការនៅ កម្ពុជា និងចូលរួមសន្និសីទកំពូលអាស៊ាន ចាប់ពីថ្ងៃទី 08 ដល់ 13 វិច្ឆិកា 2022។
តបតាមការអញ្ជើញរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh នឹងមកធ្វើទស្សនកិច្ចកម្ពុជា ចាប់ពីថ្ងៃទី 8-9 វិច្ឆិកា និងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី 40, 41 រួមនឹងបណ្ដាកិច្ចប្រជុំដែលពាក់ព័ន្ធចាប់ពីថ្ងៃទី 10 ដល់ 13 វិច្ឆិកា 2022។
នេះគឺជាដំណើរទស្សនកិច្ចមកកាន់ កម្ពុជា ជាលើកដំបូងរបស់ លោក Pham Minh Chinh ក្នុងនាមជានាយករដ្ឋមន្ត្រី ហើយក៏ជាដំណើរទស្សនកិច្ចដំបូងរបស់មេដឹកនាំជាន់ខ្ពស់វៀតណាម មកកាន់ កម្ពុជា ក្នុងឆ្នាំមិត្តភាពវៀតណាម-កម្ពុជាឆ្នាំ 2022 នេះផងដែរ៕