Coles ដែលជាបណ្ដាញលក់រាយមួយក្នុងចំណោមបណ្ដាញផ្សារទំនើបធំបំផុតពីររបស់ អូស្ត្រាលី ថ្ងៃទី 25 តុលានេះ ប្រកាសថា នឹងចាប់ផ្ដើមប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (drone) ដើម្បីប្រគល់ទំនិញចាប់ពីខែវិច្ឆិកាខាងមុខ។
បណ្ដាញផ្សាយទំនើប Coles របស់ អូស្ត្រាលី ថ្ងៃនេះប្រកាសថា ចាប់ពីថ្ងៃទី 02 វិច្ឆិកា 2022 ពួកគេនឹងប្រើប្រាស់យន្តហោះគ្មានមនុស្សបើកដើម្បីប្រគល់ទំនិញដល់ដៃអតិថិជននៅតំបន់ Ormeau ក្នុងរដ្ឋ Queensland។
Coles និងប្រើប្រាស់យន្តហោះរបស់ក្រុមហ៊ុន Wing ដើម្បីដឹកជញ្ជូនទំនិញប្រហែល 500 មុខ មានដូចជា នំប៉័ង ផលិតផលស្រស់ អាហារ ផលិតផលថែរក្សាសុខភាព។ល។ ក្នុងនោះ ទំនិញនឹងត្រូវបានដាក់នៅក្នុងថង់ និងភ្ជាប់ពីខាងក្រោមដ្រូន មុននឹងហោះទៅប្រគល់ឱ្យអតិថិជន។
លោក Simon Rossi ប្រធានក្រុមហ៊ុន Wing បានឱ្យដឹងថា ដ្រូននេះហោះកម្ពស់ 70 ម៉ែត្រ និងល្បឿន 110 គីឡូម៉ែត្រ/ម៉ោង ដើម្បីដឹកទំនិញស្រាលៗ និងមានការប្រញាប់។
បច្ចុប្បន្ន ការដឹកទំនិញតាមដ្រូនត្រូវបានអនុវត្តនៅតំបន់ Ormeau ហើយផ្សារទំនើប Coles នៅតំបន់នេះក៏ទទួលការបញ្ជាទិញទំនិញត្រឹមតែពីម៉ោង 8 កន្លះ ដល់ម៉ោង 16 កន្លះប៉ុណ្ណោះ។
មុនពេលដំណើរការសេវាកម្មរបស់ខ្លួននៅ Queensland ក្រុមហ៊ុន Wing ក៏បានធ្វើការសាកល្បងសេវាកម្មនេះនៅ រដ្ឋធានីកង់បេរ៉ា កាលពីខែមីនា 2022 និងដឹកជញ្ជូនទំនិញបានជាង 5,000 លើករួចហើយ។
ក្រោយពីការដាក់ឱ្យដំណើរការនៅ Ormeau បណ្ដាញផ្សារទំនើប Coles និង Wing នឹងសហការគ្នាពង្រីកសេវាកម្មទៅកាន់តំបន់ដទៃទៀត៕