គណៈកម្មការអន្តរក្រសួង និងក្រុមហ៊ុន CRBC ជួបពិភាក្សាគ្នាអំពីការជំរុញដំណើរការអនុវត្តគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក្រោមការដឹកនាំរបស់ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
កាលពីថ្ងៃទី 24 តុលាកន្លងទៅ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈកម្មការចូលរួមពិភាក្សាជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) អំពី គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។
យោងតាម ក្រសួងសាធារណការ និងដឹកជញ្ជូន កិច្ចប្រជុំនេះបានពិនិត្យ និងពិភាក្សាលើកិច្ចព្រមព្រៀងក្របខណ្ឌ និងកំពុងពិនិត្យជំរុញការចរចា កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) សម្រាប់គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត។ កិច្ចពិភាក្សានេះនឹងជួយជំរុញដំណើរការនានាដើម្បីឈានទៅបើកការដ្ឋានសាងសង់នាពេលឆាប់ៗខាងមុខ៕