(អង់គ្លេស)-ឈុតហោះហើររបស់ក្រុមហ៊ុន Gravity Industries បំពាក់ម៉ាស៊ីនយន្តហោះខ្នាតតូច ជួយឱ្យបុគ្គលិកសង្គ្រោះហោះទៅកាន់កន្លែងកើតហេតុក្នុងរយៈពេលខ្លីបំផុត។
ឈុតហោះហើរនេះជួយធ្វើឱ្យគំនិតស្ដីពី «Iron Man» ក្លាយជាការពិត។ នៅក្នុងវីដេអូនេះ ក្រុមបុគ្គលិកសង្គ្រោះផ្នែកសុខាភិបាលរបស់ Gravity Industries កំពុងតែហ្វឹកហាត់ដើម្បីអាចចូលរួមបេសកកម្មជួយសង្គ្រោះនៅលើផ្ទៃសមុទ្រ ឬលើភ្នំ មិនថាមានភ្លៀង ឬខ្យល់ខ្លាំង។
«មកដល់ពេលនេះ នៅពេលពួកយើងពិតជាអាចទៅដល់ទីតាំងជនរងគ្រោះនៅលើចង្កេះភ្នំនៅ Cumbria គឺពិតជារឿងអស្ចារ្យ» Jamie Walsh បុគ្គលិកសង្គ្រោះដែលបានប្រើប្រាស់ឈុតហោះហើរនេះនិយាយដូច្នេះ និងបន្ថែមថា «ថ្ងៃនេះ (០៥ តុលា ២០២២) ពិតជាថ្ងៃសំខាន់ ពេលដែលអាចធ្វើបានកិច្ចការនោះនៅក្នុងពេលមានភ្លៀងខ្យល់ពិបាកខ្លាំង ព្រោះថា នៅ Cumbria មេឃមានភ្លៀងខ្យល់ច្រើនណាស់។ គ្រប់យ៉ាងពិតជាល្អណាស់»។
ឈុតហោះហើររបស់ Gravity Industries បំពាក់ម៉ាស៊ីនយន្តហោះខ្នាតតូចចំនួន ២ គ្រឿងនៅស្លាបទាំងសងខាង និងម៉ាស៊ីនចំនួន ៣ ទៀតនៅក្នុងកាបូបស្ពាយពីក្រោយខ្នង។ វាអនុញ្ញាតឱ្យបុគ្គលិកសង្គ្រោះអាចហោះហើរបានជាង ១៣៦ គីឡូម៉ែត្រ/ម៉ោង។ ឈុតនេះអាចហោះកម្ពស់ ៧៥០ ម៉ែត្រ ដោយប្រើពេលតែ ៣ នាទី និង ៤០ វិនាទីប៉ុណ្ណោះ៕