សំណង់ស្ថាបត្យជាច្រើនដែលមានរចនាបថប្លែកភ្នែក និងច្នៃប្រឌិត ត្រូវបានសាងសង់ដើម្បីបម្រើដល់គោលដៅខុសៗគ្នានៅ សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង)។ រូបភាពខាងលើនេះគឺជា ទិដ្ឋភាពជើងមេឃដែលមានអគារខ្ពស់ៗនៅ រដ្ឋធានីព្យុងយ៉ាង របស់ កូរ៉េខាងជើង។ ចំណុចសំខាន់របស់ទិដ្ឋភាពឯនាយជើងមេឃនេះគឺជាសណ្ឋាគារ Ryugyong កម្ពស់ ១០៥ ជាន់។
ខាងលើគឺជា សណ្ឋាគារ Ryugyong លេចធ្លោងនៅពេលរាត្រី។
ខាងលើជាអគារខ្ពស់នានាត្រូវបានសាងសង់តាមមាត់ទន្លេនៅ ព្យុងយ៉ាង ក្នុងនោះមានអគារ Mirae Unha ពណ៌ផ្ទៃមេឃ កម្ពស់ ៥៣ ជាន់ ដែលជាទីស្នាក់ការកណ្ដាលរបស់ វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រ នៃ សាកលវិទ្យាល័យបច្ចេកវិទ្យា Kim Chaek។
បណ្ដាអគារស្នាក់នៅដែលមានពណ៌ចម្រុះក៏ត្រូវបានចាត់ទុកថាជាចំណុចលេចធ្លោនៅក្នុងស្ថាបត្យកម្មនៅ រដ្ឋធានីរបស់ កូរ៉េខាងជើង។
តំបន់ចម្រុះវិទ្យាសាស្ត្រ-បច្ចេកវិទ្យានៅ ព្យុងយ៉ាង ត្រូវបានស្ថាបនាទៅតាមរូបរាងរបស់អាតូម (រូបខាងលើ)។
ខាងលើជាទិដ្ឋភាពទាំងមូលរបស់តំបន់ចម្រុះវិទ្យាសាស្ត្រ-បច្ចេកវិទ្យានៅ ព្យុងយ៉ាង មើលពីទីខ្ពស់។
និមិត្តរូបនៃមីស៊ីលត្រូវបានដាក់នៅក្នុងចំណុចកណ្ដាលរបស់តំបន់ចម្រុះវិទ្យាសាស្ត្រ-បច្ចេកវិទ្យា នៅ ព្យុងយ៉ាង។
កសិដ្ឋាន Ryonpho គឺជាប្រព័ន្ធផ្ទះកញ្ចក់ទំហំ ២៨០ ហិកតា ត្រូវបានស្ថាបនានៅលើមូលដ្ឋានទ័ពអាកាសរបស់ កូរ៉េខាងជើង។ កសិដ្ឋាននេះត្រូវបានសម្ពោធកាលពីថ្ងៃទី ១០ តុលា (រូបខាងលើ)។
កសិដ្ឋានសត្វអូទ្រីសនៅ ព្យុងយ៉ាង។ សាច់អូទ្រីសដែលត្រូវបាននិយមចូលចិត្តនៅ កូរ៉េខាងជើង ក៏ព្រោះតែបញ្ហាកង្វះអាហារដែលប្រទេសនេះជួបប្រទះ។
ចំណតរថយន្តអគ្គិសនីក្រោមដីនៅ រដ្ឋធានីព្យុងយ៉ាង។ វាក៏ត្រូវបានចាត់ទុកថាជាជម្រកសុវត្ថិភាពសម្រាប់ប្រជាជន នៅពេលកើតមានសង្គ្រាម។