ករណីអគ្គិភ័យកំពុងឆាបឆេះផ្ទះប្រជាពលរដ្ឋនៅផ្លូវលេខ ៦៣ កែងផ្លូវ ២៨២ សង្កាត់បឹងកេងកងទី ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាវេលាម៉ោង ៣ និង ៥០ នាទីរសៀល ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២២ នេះបើតាម ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ។
កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តពន្លត់អគ្គិភ័យទៅជួយអន្តរាគមន៍បន្ទាន់។
យោងតាម ការចែករំលែកតាមបណ្ដាញសង្គម និងទំព័របណ្ដាញសង្គមរបស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ ករណីឆេះអគារ និងផ្ទះប្រមាណពី ២ ទៅ ៣ ខ្នងនេះ បណ្ដាលមកពីការឆេះរថយន្តមួយគ្រឿងដែលនៅក្បែរនោះ។